ការផ្លាស់ប្តូរទម្រង់មុខនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែត្រូវបានគ្រប់គ្រងដែររឺទេ?
បញ្ហាការកែរូបភាពលើបណ្ដាញសង្គមជាកង្វល់របស់មនុស្សជាយូរមកហើយ ប៉ុន្តែដោយសារបច្ចេកវិទ្យាឥឡូវពង្រីកទៅជាវីដេអូខ្លាំងឡើង តើអាជ្ញាធរគួរធ្វើអន្តរាគមន៍ឬទេ?
ថ្មីៗនេះម្តាយវ័យក្មេងម្នាក់មកពីរដ្ឋ Indiana សហរដ្ឋអាមេរិក អ្នកស្រី Berger បានធ្វើការបង់ប្រាក់ ដើម្បីជាវកម្មវិធីមួយដែលមានឈ្មោះថា FaceTune ដែលត្រូវបានចំនួនអ្នកទាញយកច្រើនជាង 200 លានដងនៅជុំវិញពិភពលោក។
កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើទាំងពីរធ្វើការផ្លាស់ប្តូរបន្តិចបន្តួច ចំពោះរូបរាងផ្ទៃមុខរបស់ពួកគេ ដូចជាការធ្វើឱ្យរលោងលើស្នាមជ្រួញ ឬផ្ទុយទៅវិញ -ផ្លាស់ប្តូរទាំងស្រុងនូវរូបរាងរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេអាចបង្រួមមុខរបស់ពួកគេ ផ្លាស់ប្តូររូបរាង និងទំហំនៃភ្នែករបស់ពួកគេ ឬផ្តល់ឱ្យពួកគេនូវការផ្លាស់ប្តូរទម្រង់ច្រមុះបែបជាឌីជីថល។ ដើមឡើយគ្រាន់តែអាចធ្វើការកែលើរូបថតបានតែប៉ុណ្ណោះ កាលពីពីរឆ្នាំមុន FaceTune បានបើកដំណើរការកំណែសម្រាប់វីដេអូ Selfie ខ្លីៗដែលកាន់តែរីកចម្រើននៅក្នុងប្រសិទ្ធភាពរបស់វាចាប់តាំងពីពេលនោះមក។
ទន្ទឹមនឹងនេះ កម្មវិធីដ៏ពេញនិយមមួយផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូររូបថតប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ – Perfect365 – គ្រោងនឹងចេញកំណែវីដេអូរបស់ខ្លួននៅចុងឆ្នាំនេះផងដែរ។
FaceTune ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែល Lightricks ហើយកាលពីពីរឆ្នាំមុនក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថាមានតម្លៃ 1.8 ពាន់លានដុល្លារ (£1.4bn) ។ ប៉ុន្តែវាត្រូវបានលើកឡើងជាយូរមកហើយថាឧបករណ៍បែបនេះពុំមានសុវត្ថិភាព ដោយក្នុងនោះពួកគេផ្សព្វផ្សាយនូវទិដ្ឋភាពមិនពិតនៃភាពស្រស់ស្អាតដែលអាចមានគ្រោះថ្នាក់ ជាពិសេសសម្រាប់កុមារ និងមនុស្សវ័យជំទង់។
ជាឧទាហរណ៍ 80% នៃក្មេងស្រីជំទង់បាននិយាយថាពួកគេបានផ្លាស់ប្តូររូបរាងរបស់ពួកគេនៅក្នុងរូបថតតាមអ៊ីនធឺណិតនៅអាយុ 13 ឆ្នាំ។ ខណៈពេលដែលគ្មាននរណាម្នាក់កំពុងអំពាវនាវឱ្យបច្ចេកវិទ្យាត្រូវបានហាមឃាត់នោះ មានការកើនឡើងកាន់តែខ្លាំងឡើងដើម្បីបង្ខំអ្នកផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សដែលជារឿយៗត្រូវបង់ប្រាក់ដើម្បីផ្សព្វផ្សាយផលិតផលតាមរបៀបក្រៅផ្លូវការ – ដើម្បីទទួលស្គាល់នៅពេលដែលពួកគេបានផ្លាស់ប្តូររូបរាងកាយរបស់ពួកគេ។
អត្ថបទបកប្រេដោយ ៖ មាស សំនៀង |Media365