ស្រណេះណាស់! នៅខុសៗស្រាបតែឃើញហ្វេសប៊ុក សាន ស្រីឡៃ បង្ហោះរូបនិងភ្ជាប់ជាមួយសារនេះ
សាន ស្រីឡៃ គឺជាអតីតបេកភាពមួយរូបនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ អស់រយៈពេល ៥ មកឆ្នាំហើយដែលរូបនាងបានលាចាកលោកនេះ ដោយមហាជនពិតជាបានចងចាំនិង ដឹងហើយថានាងត្រូវបានប្ដីបាញ់សម្លាប់យ៉ាងរន្ធត់ ព្រោះតែភ្លើងប្រច័ណ្ឌ រួចក៍បានបញ្ចាប់ជីវិតខ្លួនឯងតាមក្រោយដែរ ដោយហេតុការណ៍នោះបានកើតឡើង នៅក្នុងគ្លីនិកមួយកន្លែង ក្នុងសង្កាត់ បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅ។
បើទោះបីជា សាន ស្រឡៃ បានទទួលមរណភាពជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ អ្នកគាំទ្រមួយចំនួននៅតែស្រលាញ់និងចងចាំនូវសម្រស់ស្រស់ស្អាតនិងសម្លេងដ៍ពិរោះរបស់នាង និងមានសារបញ្ចេញមតិពីអ្នកគាំទ្រថា នៅតែនឹកនៅតែអាល័យ ចំពោះនាងគ្រប់ៗគ្នា និងមានការលើកឡើងបន្ថែមទៀតថាបទ “ ឈឺចាប់ ២ ដងបានហើយ ”គឺជាបទនៅក្នុងបេះដូង និងនៅក្នុងដួងចិត្តរបស់ពួកគេ។
ថ្មីៗនេះកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៣ មហាជនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលបានឃើញគណនីហ្វេសប៊ុករបស់ សាន ស្រឡៃ បានបង្ហោះរូបភាពមួយសន្លឹងថែមទាំងសរសេរសារយ៉ាងរំជួលចិត្តថា “ត្រឹមនឹកនាបន្ទិចក៏បានប្រាប់ថានឹកនៅខាងក្រោមនេះមក ” ។
គួរបញ្ចេញផងដែរថា ចំពោះរូបភាពនិងសារដែរបានផុសនោះគឺជា Admin ហ្វេសប៊ុកផេក របស់ សាន ស្រីឡៃ ជាអ្នកផុតដោយយើងពុំបានដឹងច្បាស់ទេថា Admin គឺជានរណានោះទេ?