MacBook Pro ជំនាន់ថ្មីកំពុងសាកល្បងបន្ទះឈីប M3 Pro និងចេញលក់លើទីផ្សារឆាប់ៗនេះ

មួយរយៈនេះ ក្រុមហ៊ុន Apple បានប្តូរចេញពីបន្ទះឈីប Intel ទៅជាស៊ីលីកូនរបស់ខ្លួន។ នោះមានន័យថា យើងរៀបនឹងឃើញបន្ទះសៀគ្វី Apple Silicon ដែលមានថាមពល និងមានភាពទាន់សម័យជាងមុនពេលចេញមក។ ហើយបន្ទះឈីបគ្រួសារ M3 ត្រូវបានកំណត់ថា ជាការចាប់ផ្តើមនៃរឿងនោះ។ យើងក៏មិនទាន់ដឹងច្រើនអំពីបន្ទះឈីប M3 នៅឡើយទេ ប៉ុន្តែឥឡូវនេះយើងមានព័ត៌មានមួយចំនួនអំពី M3 Pro ។

នៅក្នុងព្រឹត្តិប័ត្រ Power On ចុងក្រោយរបស់ លោក Mark Gurman គាត់បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងតែធ្វើតេស្ត MacBook Pro ដែលដំណើរការដោយ M3 Pro ។ Version នេះហាក់បីដូចជាធ្វើឱ្យមានទំនុកចិត្តជាង M2 Pro ពេលបច្ចុប្បន្នដែលអ្នកអាចទទួលបាននៅក្នុងម៉ូដែល MacBook Pro ។ M3 Pro បង្ហាញខ្លួនជាលើកដំបូងនៅក្នុង MacBook Pro ក្នុងឆ្នាំ 2024 ។

Gurman និយាយថា Apple កំពុងសាកល្បង Version M3 ដោយមានព័ត៌មានលម្អិតចេញមកពីអ្នកអភិវឌ្ឍន៍របស់ App Store ។ ដោយយោងទៅតាមលក្ខណៈបច្ចេកទេស Version នេះហាក់បីដូចជា Version មូលដ្ឋានរបស់ M3 Pro ព្រោះវាកំពុងត្រូវបានសាកល្បងនៅក្នុង MacBook Pro កម្រិតខ្ពស់ដែលកំពុងដំណើរការ macOS 14.0 ដែលមិនទាន់ត្រូវបានចេញផ្សាយនៅឡើយនោះទេ។

Gurman បានកត់សម្គាល់ពីលក្ខណៈពិសេសរបស់បន្ទះឈីប M3 Pro នេះ “M3 Pro (កំពុងសាកល្បង)៖
12 CPU cores (six high-performance cores/six power-efficient cores)
18 graphics cores
36GB of memory

ប្រសិនបើបន្ទះឈីបនៅ ក្នុងការធ្វើតេស្តគឺពិតជា M3 Pro កម្រិតមូលដ្ឋានពិតមែន នោះមានន័យថាការកើនឡើងនៃចំនួន cores ធៀបទៅនឹង M2 Pro នឹងស្រដៀងទៅនឹងការផ្លាស់ប្តូរពី M1 Pro ទៅកាន់ M2 Pro ។ ហើយវានឹងមាន CPU cores ដែលមានប្រសិទ្ធភាពថាមពលពីរបន្ថែមទៀត និង Graphics cores ពីរបន្ថែមទៀត។ ក្នុងករណីនេះបរិមាណរបស់ memory កើនឡើងរហូតដល់ 4GB នៅលើការកំណត់រចនាសម្ព័ន្ធកំពូល”។

បើតាមការគណនាចំនួន cores ហាក់ដូចជាត្រូវបូកបន្ថែម។ ការរាប់ចំនួន cores នឹងអាចធ្វើទៅបានដោយដំណើរការ 3nm ដែល Apple នឹងប្រើប្រាស់សម្រាប់បន្ទះឈីប M3 ។ Gurman និយាយថា Version M3 នេះទំនងជានឹងមកដល់នៅក្នុងឆ្នាំក្រោយ ខណៈដែលគាត់ក៏បានរំពឹងថា M3 នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2023 ឬនៅដើមឆ្នាំ 2024។ គួរឲ្យដឹងផងដែលថា MacBook Pro ល្អបំផុតរបស់ក្រុមហ៊ុន Apple បច្ចុប្បន្នដំណើរការនៅលើបន្ទះឈីបគ្រួសារ M2 បន្ទាប់ពីមានការធ្វើកំណែរទម្រង់ថ្មីនៅដើមឆ្នាំ 2023 នេះ។

អត្ថបទបកប្រែដោយ៖ មាស សំនៀង | Media365

អត្ថបទដែលជាប់ទាក់ទង