ក្រុមហ៊ុន Google បានដាក់បង្ហាញនូវកម្មវិធី AIថ្មី ដែលជួយឲ្យអ្នកប្រើប្រាស់កាន់ងាយស្រួលជាងមុន

ក្នុងកិច្ចការដែលខិតខំប្រឹងប្រែងដើម្បី “រក្សាភាពផ្តាច់មុខរបស់ខ្លួននៅក្នុងម៉ាស៊ីនស្វែងរក ” Google កំពុងបញ្ចេញថាមពលនៃ AI និងកំពុងរួមបញ្ចូលលទ្ធផលស្វែងរករបស់ខ្លួនជាមួយ នឹងបច្ចេកវិទ្យាបែបផឆ្លាតវាយសិប្បនិម្មិត ដែលមានលក្ខណៈស្រដៀងនឹងអ្វីដែលបានរកឃើញនៅក្នុង ChatGPT របស់ OpenAI ដែលមិនគួរឱ្យជឿឡើយ។ ក្នុងអំឡុងពេលសន្និសីទ I/O ប្រចាំឆ្នាំដែលបានប្រារព្ធឡើងនាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៍ធំមួយបានបង្ហាញនៅផែនការ និងមហិច្ឆតារបស់ខ្លួនក្នុងការបង្កើក AI ដាក់នៅលើផលិតផលទាំងអស់របស់ខ្លួន រួមទាំងម៉ាស៊ីនស្វែងរក ដែលប្រើប្រាស់យ៉ាងទូលំទូលាយ និងជាជំនាញរបស់ខ្លួន។ ក្រុមហ៊ុនកំពុងអនុវត្តការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយចំពោះការស្វែងរករបស់ Google យ៉ាងហោចណាស់មួយទសវត្សរ៍ដោយនាំយក AI ទៅកាន់ “ផ្នែកខាងមុខ និងកណ្តាល” ដែលនឹងអាចផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលអ្នកប្រើប្រាស់កំពុងស្វែងរកវត្ថុណាមួយ។

Google កំពុងបើកដំណើរការ Versions ថ្មីនៃម៉ាស៊ីនស្វែងរករបស់ខ្លួនដែលទាញយកអត្ថប្រយោជន៍ពីការបង្កើតអត្ថបទ AI ដើម្បីជួយ “ដោះស្រាយសំណួរប្រភេទថ្មីទាំងស្រុងដែលអ្នកមិនធ្លាប់គិតថាអាចការស្វែងរកអាចឆ្លើយនោះបាន និងផ្លាស់ប្តូរវិធីរៀបចំព័ត៌មាន”។ គេបានដាក់ឈ្មោះថា “Search Generative Experience” ឬ SGE នេះគឺជាឧបករណ៍ថ្មីមួយដែលនឹងប្រើប្រាស់ AI ជំនាន់ថ្មី ដើម្បីយល់ពីសំណួររបស់អ្នកឱ្យកាន់តែច្បាស់ “ស្វែងយល់អំពីទស្សនៈ និងការយល់ដឹងថ្មីៗ ហើយធ្វើអ្វីៗបានកាន់តែងាយស្រួលជាមុនបន្ថែមទៀត។” សម្រាប់កំណត់ត្រា SGE គឺខុសគ្នាទាំងស្រុងពី Bard ដែលជាឧបករណ៍សរសេរដែលដំណើរការដោយប្រព័ន្ធ AI មួយផ្សេងទៀតដែល Google បានដាក់ឱ្យបង្ហាញខ្លួនកាលពីប៉ុន្មានខែមុន។

SGE មានបំណងផ្តល់ឱ្យអ្នកប្រើប្រាស់នូវអារម្មណ៍ដូចជាមនុស្ស ដូចជាពួកគេកំពុងសន្ទនាជាមួយមនុស្សពិតប្រាកដ ជាជាងប្រភេទនៃកម្មវិធីកុំព្យូទ័រមួយចំនួន។ ទោះបីជាមានការកែប្រែទ្រង់ទ្រាយធំក៏ដោយ អ្នកនឹងនៅតែត្រូវសរសេរសំណួររបស់អ្នកដូចធម្មតា ហើយម៉ាស៊ីនស្វែងរកនឹងបន្តផ្តល់លទ្ធផលក្នុងទម្រង់នៃតំណភ្ជាប់គេហទំព័រ ការដកស្រង់ខ្លឹមសារ និងការផ្សាយពាណិជ្ជកម្ម។ នៅផ្នែកខាងលើនេះដែលនឹងបង្ហាញអ្នកប្រើប្រាស់នូវចម្លើយដែលបង្កើតឡើងដោយ AI ទន្ទឹមនឹងចម្លើយ អ្នកនឹងឃើញតំណភ្ជាប់ទៅកាន់ប្រភពនៃព័ត៌មាននោះ ហើយអ្នកអាចបន្តរសួរសំណួរ បន្តរដោយចុចប៊ូតុងមួយនៅខាងក្រោមទំព័រ។

Google បានពន្យល់ពីការងារនៃការស្វែងរក AI ជំនាន់ថ្មីនេះ ដោយបង្ហាញឧទាហរណ៍មួយ ដែលអ្នកប្រើប្រាស់សួរម៉ាស៊ីនស្វែងរកនូវសំណួរថា តើឧទ្យានជាតិមួយណាល្អជាងសម្រាប់គ្រួសារដែលមានសត្វឆ្កែ និងក្មេងអាយុក្រោម 3 ឆ្នាំ។ នៅពេលឆ្លើយតបទៅនឹងសំណួរនេះ ម៉ាស៊ីនស្វែងរកថ្មីរបស់ Google បានធ្វើការស្រាវជ្រាវដ៏ស្មុគស្មាញទាំងអស់ ដោយបានបង្រួបបង្រួមព័ត៌មានផ្សេងៗគ្នាអំពីគោលការណ៍សម្រាប់កុមារ និងសត្វឆ្កែនៃឧទ្យានជាតិ ដើម្បីផ្តល់ចម្លើយសមរម្យដោយបាននិយាយថា៖ “ទាំង Bryce Canyon និងឧទ្យានជាតិ Arches គឺជាកន្លែងដ៏សាកសមសម្រាប់គ្រួសារ។ បើទោះបីជាឧទ្យានទាំងពីរមានការហាមឃាត់ សត្វឆ្កែមិនឱ្យដើរលើផ្លូវដែលមាន ក្រាលកៅស៊ូក៏ដោយចំណែកឯ Bryce Canyon គឺជាឧទ្យានជាតិដែលមានផ្លូវក្រាលកៅស៊ូពីរដែលអនុញ្ញាតឱ្យសត្វឆ្កែដើរបាន។

នៅក្នុងឧទាហរណ៍មួយទៀតដោយប្រើ e-bikes ក្បួនដោះស្រាយរបស់ Google បានភ្ជាប់មកជាមួយនូវចំណុចសង្ខេបនៃការពិនិត្យផលិតផលពីគេហទំព័រផ្សេងៗគ្នា រួមជាមួយនឹងតំណភ្ជាប់ទៅកាន់ហាងអនឡាញដែលផលិតផលអាចទិញបាន។ ទោះយ៉ាងណាក៏ដោយ មានករណីមួយចំនួនដែលចម្លើយអាចខុស ហើយក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងស្វែងរកការកែលម្អរទាំងនេះដោយការប្រមូលមតិអ្នកប្រើប្រាស់។ នៅក្នុងការបង្ហោះ Blog អនុប្រធាន និង GM នៃក្រុមហ៊ុនស្វែងរករបស់ Google គឺ Elizabeth Reid បាននិយាយថា “យើងក៏ជឿជាក់ថាការផ្សាយពាណិជ្ជកម្ម គឺជាផ្នែកដ៏សំខាន់នៃរបៀបដែលគេហទំព័រដំណើរការ ជួយមនុស្សឱ្យស្វែងរកផលិតផល និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ។ នៅក្នុងបទពិសោធន៍ថ្មីនេះ ការផ្សាយពាណិជ្ជកម្មស្វែងរកនឹងបន្តរបង្ហាញនៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលយកចិត្តទុកដាក់ពេញគេហទំព័រ។ ហើយយើងនឹងបន្តរក្សាការប្តេជ្ញាចិត្តរបស់យើងចំពោះ តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងធ្វើឱ្យប្រាកដថាការផ្សាយពាណិជ្ជកម្មអាចសម្គាល់បានពីលទ្ធផលដែលអ្នកស្វែងរក”។

Versions ថ្មីនៃការស្វែងរកនេះ ក្នុងពេលបច្ចុប្បន្នមានតែនៅក្នុងសហរដ្ឋអាមេរិក តាមរយៈមុខងារថ្មីមួយដែលមានឈ្មោះថា Search Labs ហើយអាចចូលប្រើបានតាមរយៈ Chrome desktop និង Google App នៅលើឧបករណ៍ Android និង iOS ៕

អត្ថបទបកប្រែដោយ៖ មាស សំនៀង | Media365

 

អត្ថបទដែលជាប់ទាក់ទង