ថ្ងៃមង្គលការ អ្នកនិពន្ធ កូនចាបមាស ស្លៀកឈុតកូនក្រមុំ ថតរូបពាក់ស្បែកជើងផ្ទាត់ និងភ្ជាប់ជាមួយសារមួយឃ្លាថា
កាលពីថ្ងៃ ច័ន្ទ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នេះ កញ្ញា សែត ហត្ថា ជាអ្នកនិពន្ធម្នាក់ដែលមហាជនតែងតែហៅថា កូនចាបមាស នោះពេលនាងបានសម្រេចចិត្តចូលរោងការហើយជាមួយគូស្នេហ៍គឺ លោក ឡាំ លីម ដែលជាអ្នកនិពន្ធដូចគ្នា ។
នៅក្នុងកម្មវិធីមង្គលការរបស់អ្នកនិពន្ធទាំងពីរ គឺរៀបចំឡើងដោយមាន មេបាទាំងសងខាងជាសាក្សី និងមិនមានការអញ្ជើញភ្ញៀវមកចូលរួមពិសាភោជនាហារ ដើម្បីយកចំណងដៃឡើយ ព្រមទាំងមិនយកគ្រឿងស្រវឹងមកទទួលភ្ញៀវផែមទៀត ចំពោះកូនកម្លោះនិងកូនក្រមុំវិញ ពោពេញដោយស្នាមញញឹម និងមានមានក្ដីសុខយ៉ាងខ្លាំងនៅក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ ។
ជុំវិញការរៀបចំពិធីមង្គលការ បែបសាមញ្ញាយ៉ាងមានក្ដីសុខរបស់អ្នកនិពន្ធ កូនចាបមាស នៅក្នុងថ្ងៃពិសេសនោះ នាងបានបង្ហោះរូបមួយសន្លឹកជាមួយកូនកម្លោះ និងមិត្តភក្តិម្នាក់ដែលបានចូលរួមកម្មវីធី ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ប៉ុន្តែនាងពាក់ស្បែកជើងផ្ទាត់យ៉ាងសាមញ្ញា និងភ្ជាប់ជាមួយសារមួយឃ្លា ដែលទម្លាយនូវអារម្មណ៍ពិតផ្ទាល់របស់ខ្លួនថា “ គ្មានស្បែកជើងណាដែលពាក់ស្រួលជាងស្បែកជើងនេះទៀតទេ ខ្ញុំមិនចេះតែញញឹមក្នុងស្បែកជើងកែងនោះឡើយ ” ។
គួរបញ្ជាក់ផងដែរ មានមហាជនជាច្រើនបានគិតថា អ្នកនិពន្ធ រូបនេះចង់បង្ហាញនូវការអប់រំមួយចំនួន ដែលកើតនៅក្នុងជីវិតពិត ប្រចាំថ្ងៃរបស់យើង ។