ផ្ទុះការវែកញែកចំពោះ យុវតីម្នាក់ដែលថតរូបជាមួយសំបុត្រចូលទស្សនាការបិទ កម្មវិធីស៊ីហ្គេម
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅអស់រយៈពេលជាច្រើនថ្ងៃមកហើយ ចំពោះកីឡាករកីឡាការិនីទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅពេលចូលរួមប្រកួត ដើម្បីយកជ័យជំម្នះជូនជាតិរបស់ខ្លួន ជាក់ស្ដែងសល់តែមួយថ្ងៃទៀតទេ គឺកម្មវិធីស៊ីហ្គេមនេះ នឹងត្រូវបានបញ្ចាប់ហើយ សូមរួមអបអរទៅដល់កីឡាករកីឡាការិនីរបស់កម្ពុជា ដែលទទួលបានជ័យជម្នះ ហើយក៏សូមចូលរួមសោកស្ដាយដល់កីឡាករកីឡាការិនីកម្ពុជា ដែលទទួលបានលទ្ធផលមិនសូវល្អ ។
បកក្រោយបន្ទិច មហាជនជាច្រើនពិតជាបានឃើញហើយនូវ ផ្ទាំងទស្សនីយភាពដ៍អសា្ចរ្យនៅក្នុងថ្ងៃបើក កម្មវិធីស៊ីហ្គេមលើកទី ៣២ នេះហើយតាមរយៈការចូលរួមទស្សនាផ្ទាល់ និងតាមរយៈវិដេអូការឡាយនៅតាមហ្វេសប៊ុកផេក នានា ចំពោះអ្នកដែលមិនបានចូលរួមទស្សនាផ្ទាល់ នៅថ្ងៃបើកកម្មវិធី ពួកគេមានការរំពឹងទុកថានិងបានចូលរួមទស្សនានៅថ្ងៃបិទកម្មវិធីនេះផងដែរ ។ ខណៈពេលដែលថ្ងៃបិទកម្មវិធីកាន់តែជិតមកដល់ ក៏មានមហាជនជាច្រើនបានរិះរកសំបុទ្រ ដើម្បីបានចូលរួមទស្សនាការបិទកម្មវីធីស៊ីហ្គេម លើកទី៣២ ស្រាបតែមាន យុវតីម្នាក់ដែលបានថតរូបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយសំបុត្រចូល ទស្សនាការបិទ កម្មវិធីស៊ីហ្គេមយ៉ាងច្រើនសន្លឹក ធ្វើឱ្យអ្នកលេងនៅលើបណ្ដាញសង្គមហ្វេកប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍ និងចង់បានសំបុត្រចូលរួមទស្សនាការបិទកម្មវិធីយ៉ាងខ្លាំងព្រោះវាជាថ្ងៃចុងក្រោយហើយនៃព្រឹត្តិការណ៍នេះ ស្របគ្នាដែរ អ្នកនាង នៅ សូនីតា ក៏បានបង្ហោះរូបរបស់យុវតីម្នាក់នោះ និងបានភ្ជាប់សារមួយថា “ពេលខ្លះអយុត្តិធម៌សម្រាប់ អ្នកសិល្បៈ និងក្រុមការងារដែលខំលះបង់ពេលវេលា កម្លាំងកាយចិត្ត សាំងម៉ូតូ ឡាន ខ្យល់គរ ទាំងយប់អាធ្រាត ថ្ងៃក្ដៅ សព្វគ្រប់បែបយ៉ាង ចុងក្រោយសូម្បីសំបុត្រតែម្នាក់មួយសន្លឹកគ្មាន . មនុស្សគួរបានបែរជាគ្មាន មនុស្សមិនគួរបានតែបែរជាមាន សុំអត់យោបល់ ”។
គួរបញ្ជាក់ផងដែរថា អ្នកនាង នៅ សូនីតា គឺជាអ្នកដឹកនាំសម្ដែង ផ្នែកម៉ូដែលនៅក្នុងក្រុម ផែនស្នាមញញឹមខ្មែរ ដែលមានសិល្បករ សិល្បការិនី ៦០នាក់ ដើម្បីចូលរួមបង្ហាញម៉ូត ដែលឆ្នៃពីហូលបុរាណខ្មែរ ទៅជាបែបសម័យវិញ នៅថ្ងៃបើកកម្មវិធីស៊ីហ្គេមកាលពេលកន្លងទៅនេះ ៕