ផ្ទុះការវែកញែកខ្លាំងរឿង តន់ ច័ន្ទសីមា Cover ចម្រៀងខុសពីទម្រង់ម្ចាស់ដើម
ថ្មីៗនេះ អ្នកលេងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសចំពោះអ្នកចូលចិត្ត និងនិយមស្ដាប់ចម្រៀង ច្បាស់ជាបានដឹងហើយថា តន់ ច័ន្ទសីមា Cover ចម្រៀងជាភាសាអង់គ្លេស ក្រោមបទ “ Love Yoruself ” របស់ម្ចាស់ដើមគឺ Justin Bieber ។
ខណៈដែលមហាជនបានស្ដាប់បទ Cover នោះហើយ ក៏ផ្ទុះការបញ្ចេញមតិព្រាតក្រោយ ដោយបានលើកយក ប្រធានបទនេះមកជជែកគ្នានៅលើបណ្ដាញសង្គម ដោយបានថាតន់ ច័ន្ទសីមា Cover ច្រៀងនេះខុសពីទម្រង់ម្ចាស់ដើមខ្លាំងពេក មិនដឹងថាច្រៀមមានអត្ថន័យយ៉ាងម៉េច ស្ដាប់មិនយល់ ។
យ៉ាងណាមិញក្រោយផ្ទុះការរិះគន់នេះហើយ ស្រាបតែលោក សាក់ ធារិទ្ធ ដែលជាអ្នកនិពន្ធទំនុកភ្លេងដ៏ល្បីប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា និង ត្រូវជាកាន់ការងារផ្នែក Cover ចម្រៀងរបស់កញ្ញា តន់ ច័ន្ទសីមា បានលើកឡើងថា «ខ្ញុំជាអ្នកកាន់ការងារនេះ ខ្ញុំសូមជម្រាបជូនថា ខ្ញុំជាអ្នកសុំអោយកញ្ញា តន់ ចន្ទសីម៉ា ច្រៀងកុំអោយដូចម្ចាស់ដើមបទអង់គ្លេសពេកព្រោះកុំអោយជាប់ Copyright លើ Internet បើអោយគាត់ច្រៀងមែនទែនអ្នកសើចចំអកនឹងបើកភ្នែកធំៗ សូមកុំមើលតែមួយជ្រុង ខ្ញុំចង់ឱ្យគាត់ប្តូរទាំងមេឡូឌីទៀតផង តែដោយសារកុំឲ្យខុសទ្រង់ទ្រាយដើមឆ្ងាយពេក ខ្ញុំមានទាំងវីដេអូអំពីការប្តូរមេឡូឌីទៀតផង តើអ្នកសើចចំអកគាត់ចង់មើលដែរឬទេ? តែខ្ញុំគិតថាគ្មានប្រយោជន៍ទេពួកខ្ញុំធ្វើអីពួកខ្ញុំដឹងខ្លួនឯងហើយ»។
លោក សាក់ ធារិទ្ធ បានបន្តថា «សូមបងប្អូនមើលវីដេអូ Cover របស់ជនជាតិដទៃមួយចំនួនធំថាតើការច្រៀងរបស់ពួកគាត់យ៉ាងណាដែរបងប្អូននឹងយល់ហើយមិនបាច់ចាំឲ្យច្រៀងដូចម្ចាស់ដើមនោះហើយថាល្អនោះទេសំខាន់លើទឹកដងសំនៀងសំឡេងរបស់គាត់គឺពិរោះគឺគេចូលចិត្តស្ដាប់ហើយ ។ ពួកយើងក៏មានគម្រោងឲ្យគាត់ច្រៀងភាសាដទៃជាច្រើនទៀតផងដែរ។ សូមអរគុណ»។
គួរបញ្ជាក់ផងដែរថា ស្ទើតែគ្រប់បទដែល តន់ ច័ន្ទសីមា បាន Cover ជាភាសាអង់គ្លេសតែងតែទទួលបានការរិះគន់ ពីសំណាក់មហាជនថា ច្រៀងលេងៗស្ដាប់មិនសូវយល់ និងជាពិសេសបទបទ “ Love Yoruself ” នេះគឺ ខុសពាក្យគេចង់ ៥០ ភាគរយ ហើយ ៕