អ្នកនាង វីរៈនិច បានសម្រាលកូនដោយសុវត្តិភាព និងបង្ហោះសារមួយឃ្លាយ៉ាងមានអត្ថន័យថា

ប្រិយមិត្តអ្នកនិយម និងចូលចិត្តស្ដាប់ចម្រៀងប្រាកដជាបានស្គាល់ហើយ អ្នកនាង វីរៈនិច ជាតារាចម្រៀងនៅផលិតកម្ម សាន់ ដេ ដែលមានចម្រៀងល្បីៗជាច្រើនបទ តារាចម្រៀងវ័យក្មេងរូបនេះតែងតែទទួលបាន ការគាំទ្រខ្លាំងពីមហាជន ចំពោះសម្លេងដ៍ពិរោះនិងសម្រស់ស្រស់ស្អាតរបស់នាង ។
កាលពីថ្ងៃ ១៦ ខែ តុលា ឆ្នាំ ២០២១ នាងបានសម្រេចចិត្តដឹងដៃគូស្នេហ៍ លោក ខៀវ ពេជ្រ ចូលរោងការហើយ ដោយមានមេបា ចាស់ទុំទាំងសងខាងធ្វើជាសាក្សី និងមានភ្ញៀវកិត្តិយសចូលរួម ក្នុងកម្មវិធីយ៉ាងច្រើនកោះក ដើម្បីអបអរទៅដល់គូស្វាមី ភរិយាថ្មី ។


ក្រោយរៀបការអស់រយៈពេល ២ ឆ្នាំអ្នកនាងក៏បានពពោះកូនដំបូង ប៉ុន្តែជាអកុសលកូនក្នុងផ្ទៃខ្វះបុណ្យមិនបាននៅ ជាមួយនិងអ្នកនាងឡើយ ។ ប៉ុន្មានខែក្រោយមកអ្នកនាងក៏មាន ផ្ទៃពោះម្ដងទៀត ដែលធ្វើឱ្យ នាង និងស្វាមី សប្បាចិត្តយ៉ាងខ្លាំង នឹងរងចាំថ្ងៃសម្រាលកូនឱ្យមកដល់ឆាប់ៗ ។


បន្ទប់ពី ពពោះអស់រយៈពេល ៩ខែ ១០ ថ្ងៃ ពេលនេះអ្នកនាងបានសម្រាលកូនហើយ កាលពីថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ដោយសម្រាបបានកូនប្រុសម្នាក់ និងមានសុវត្តិភាពទាំងម្ដាយនិងកូន អ្នកនាង វីរៈនិច ក៏បានបង្ហោះរូបភាព គ្រួសារតូច របស់ខ្លួន ដោយភ្ជាប់មកជាមួយសារយ៉ាងមានអត្ថន័យថា” ទីបំផុតយើងបានជួបគ្នាហើយ ស្វាគមន៍កូនប្រុស មកកាន់ពិភពលោកដ៍ស្រស់បំព្រងមួយនេះ អូនឈ្នោះ ពេជ្រ វីរៈបុត្រ អូនកើតម៉ោង 9:13 នាទី ថ្ងៃ 17/05/2023 ” ។


គួរបញ្ជាក់ផងដែរថា កូនប្រុសបណ្ដូលចិត្តរបស់អ្នកនាង វីរៈនិច បានកើតចំថ្ងៃដំណាលគ្នានិង ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងបាន រងចាំអស់រយៈពេល ៦៤ ឆ្នាំទម្រាំបានធ្វើជាម្ចាស់ផ្ទះ ។

អត្ថបទដែលជាប់ទាក់ទង