លោក ហ្សូណូ បកស្រាយនិងរៀបរាប់ ជុំវិញបញ្ហាដែលពាក់ព័ន្ធជាមួយអតីតគូស្នេហ៍

សំណាក់ប្រិយមិត្តដែលចូលចិត្ត និង និយមស្ដាប់ចម្រៀងច្បាស់ជាបានស្គាល់លោក ហ្សូណូ ហើយគាត់ជាតារាច្រៀងមួយរូប នៅក្នុងផលិតកម្ម ហង្សមាស ហើយលោកក៏តែងតែចេញនូវបទចម្រៀងថ្មីៗជារឿយៗ សំឡេងដ៍ពិរោះរបស់លោកក៏បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនផងដែរ បើក្រលេកទៅមើលជីវិតឯកជនរបស់លោកវិញ មួយរយៈនេះហាក់បីដូចជាមានបញ្ហាច្រើន ប៉ុន្តែយើងនៅតែបន្តឃើញ នូវស្នាមញញឹមរបស់លោក នៅតែមានជាប់លើមុខ ។


អ្នកនាង ចាន់ សុផានី ដែលជាអតីតគូស្នេហ៍លោក ហ្សូណូ បានចេញមុខមកនិយាយទាំងឈឺចាប់ និងថាផាំងៗ ទៅកាន់លោក ហ្សូណូ រៀបរាប់អំពីទុក្ខលំបាកដែលនាងនិងកូនកំពុងតែជួប អ្នកនាងបានលើកឡើងថា លោក ហ្សូណូ មិនដែលផ្ដល់លុយត្រឹមតែ ៥០ ដុរលាឬ ២០ ដុរលា ទុកសម្រាប់តែទិញម្ហូបក៏គ្មាន ខណៈដែលបច្ចុប្បន្នលោក កំពុងតែរស់ជាមួយជីវិតយ៉ាង ហាយសូ បែមកអ្នកនាងនិងកូនស្រីវិញកំពុងតែមានជីវភាពខ្វះខាត ហើយលើសពីនោះទៀតសូម្បីតែ ពាក្យរីករាយថ្ងៃកំណើតក៏លោក ហ្សូណូ មិនដែលនិយាយមកកាន់កូនស្រីដែរ អ្វីដែលអ្នកនាង ចង់បាននោះមិនមែនចង់ឱ្យលោក ហ្សូណូ ត្រឡប់មកវិញទេ គឺសុំត្រឹមឱ្យលោក ហ្សូណូ គិតគួអំពីកូនខ្លះផងកុំធ្វើជាមិនដឹងមិនឮ ទាំងដែលនាងជាកូនស្រីបង្កើតរបស់លោក។


ក្រោយពីបានដឹងព័ត៌មាននេះហើយ លោក ហ្សូណូ ក៏បានតបទៅកាន់ អ្នកនាង ចាន់ សុផានី វិញថា និយាយអ្វីក៏ដោយកុំឱ្យមុសាពេក នៅថ្ងៃក្រោយបើសិនជាអ្នករាល់គ្នាបានដឹងការពិតនោះ អ្នកដែលខុសនិងត្រូវគេស្អប់គឺជា អ្នកនាង ចាន់ សុផានី មិនមែនជារូបលោកឡើយ ចំពោះលោក គឺតែងតែព្យាយមស្ងប់ស្ងាត់គ្រប់យ៉ាង ពីព្រោះលោកក្លាចប៉ះពាល់ដល់អារម្មណ៍កូនស្រី ប៉ុន្តែរឿងរ៉ាវទាំងនេះនៅតែបន្តកើតមានឡើងអស់រយៈពេល ១០ ឆ្នាំមកហើយ លោក ហ្សូណូ បានបញ្ជាក់បន្ថែមទៀតថាលោក នឹងដោះស្រាយទៅតាមផ្លូវច្បាប់ឱ្យចប់តែម្ដង កុំឱ្យរឿងនេះនៅតែបន្តកើតឡើងដដែលទៀត។

 

អត្ថបទដែលជាប់ទាក់ទង