មោទកភាពណាស់ ! កញ្ញា ស៊ីន យូប៊ីន គ្រងឈុតពណ៌សរំលេចរូបនាគ ឯស្បៃមានទង់ជាតិខ្មែរ ដើរលើកម្រាលព្រំក្រហម

កញ្ញា ស៊ីន យូប៊ីន កំពុងតែជោគជ័យខ្លាំងលើវិស័យសិល្បៈ ជាតារាសម្ដែងនិងជាម៉ូដែលមួយរូបដែល មានភាពលេចធ្លោនិងទទួលបានគាំទ្រខ្លាំងពីសំណាក់មហាជន គេក៏ឧស្សាហ៍ឃើញតារារូបនេះតែងតែ សម្ដែងនៅក្នុងខ្សែរភាពយន្តល្បីៗជាច្រើននៅកម្ពុជា និងនៅប្រភេទជិតខាងផងដែរ ចំពោះការងារម៉ូដែលរបស់នាងក៏តែងតែទទួលបានជារឿយៗ ទាំងក្នុងនិងក្រៅប្រទេស ។
ទាំងស្អាត ឆ្លាត ពូកែ និងមានសមត្ថភាពអាចនិយាយបានច្រើនភាសា ទើបធ្វើឱ្យនាងត្រូវបាន មហោស្រពភាពយន្តលើកទី ៧៦ ទីក្រុងកាន ប្រទេសបារាំង បានអញ្ជើញឱ្យចូលរួមជា ម៉ូដែល នៅក្នុងកម្មវិធី ដែលមានតារាម៉ូដែលល្បីៗ ជាច្រើនប្រទេសបានចូលរួម ។


ស្របគ្នានេះដែរ កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងភ្ជាប់មកជាមួយការសម្រាយអំពីឈុតដែលនាងបានគ្រងនៅក្នុងកម្មវិធី មហោស្រពភាពយន្តលើកទី ៧៦ នៅក្នុងថ្ងៃទី ២ របសស់នាងថា “-នាគរាជតំណាងអោយ ដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថាព្រះថោងបានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១នៃរាជវង្សនិងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ដោយមានឈ្មោះថានរគគោកធ្លកប្រហែល៦០០ឆ្នាំមុនគ.ស មកម្លេះនិងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្សជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗនិយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទស្ទើរគ្រប់រចនាបទទាំងអស់ដែលតំណាងអោយភាពខ្លាំងខ្លាមានរិទ្ធចេស្តាបារមីនិងបង្ហាញនៅភាពសុខដមរមនា សម្បូសប្បាយ ត្រជាក់ត្រជុំជាក់ស្តែងនៅមុខប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាភសត្តុតាងស្រាប់ ។
-ទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាស
កំពុងបង្ហាញនិងផ្សព្វផ្សាយអោយបរទេសស្គាល់ខ្មែរកាន់តែច្បាស់
-ផ្ការរំដួលនៅត្រង់ត្រចៀកជាផ្ការតំណាងជាតិខ្មែរ ផ្ការំដួលមានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ចាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មរគ្មានថ្ងៃសាបសូន្យនិងកំពុងតែជៈក្លិនក្រអូបសុះសាយពេញសកលលោកអោយកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ
-ស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងអោយសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ ‘’សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព ” ។


គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីដំបូងគេបង្អស់ ដែលបានលេចមុខដើរនៅលើកម្រាល ព្រំក្រហម ចូលរួមនៅក្នុងកម្មវិធី មហោរស្រពភាពយន្តលើកទី ៧៦ នៅឯទីក្រុងកាន ប្រទេសបារាំង ។

អត្ថបទដែលជាប់ទាក់ទង