អ្នកដឹកនាំរឿង លោក ខេម ភូរិ បានទំលាយខ្ទិចអំពី អត្តចរិករបស់ ហ្សូណូ ក្រោយផ្ទុះរឿងជាមួយនិងអតីតភរិយា

នេះអ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយអ្នកនាង ចាន់ សុផានី បានបង្ហោះសារស្វែងរកយុត្តិធម៌មួយចំនួនដែលពាក់ព័ន្ធនិងជីវិតឯកជនរបស់ អ្នកនាង និងអតីតស្វាមីលោក ហ្សូណូ ។


ត្បិតថារឿងវ៉ាវកំពុងតែផ្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែលោក ហ្សូណូ ហាក់បីដូចជាស្ងប់ស្ងាត់មិនតបអ្វីទាំងអស់ ដោយទ្រាំនិងអត់ធ្មត់ ដោះស្រាយតាមផ្លូវច្បាប់ ជាក់ស្ដែងកាលពីថ្ងៃ ១៩ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ស្រាប់តែឃើញគណនីហ្វេសប៊ុករបស់លោក ហ្សូណូ បានបង្ហោះលិខិតបំភ្លឺជុំវិញបញ្ហានិងរឿងរ៉ាវទាំងអស់ និងបានបញ្ជាក់យ៉ាងច្បាស់ៗថាកុំឱ្យមហាជនមានការយល់ច្រឡំបន្តទៀត ។
ជុំវិញរឿងរ៉ាវដែលបានកើតឡើងលើតារាចម្រៀងរូបនេះ ក៏បានក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុន ដែលមហាជនលើកមកជជែកគ្នា យ៉ាងណាមិញលោក ខេម ភូរិ ក៏បានចេញមកទម្លាយខ្ចិចគ្មានសល់អំពីអត្តចរិករបស់លោក ហ្សូណូ ថា “ ខ្ញុំបានស្គាល់ហ្សូណូ បានប្រាស្រ័យការងារជាមួយគ្នាជាងដប់ឆ្នាំ និងមានទំនាក់ទំនងការងារច្រើនជាមួយគ្នាជិតដប់ឆ្នាំចុងក្រោយនេះ។
អត្តចរិតស្លូតបូត គោរពមនុស្សជុំវិញខ្លួន គោរពពេលវេលាការងារ ស័ក្តិសមជាតារាអាជីពមួយរូប។ ខ្ញុំធ្លាប់លឺជារឿយៗនូវការរំលឹកពីកូនស្រី ពីការរៀនសូត្រ និងការផ្គត់ផ្គង់នាងជាប្រចាំ។

ហើយក៏បានបន្តទៀតថា “ខ្ញុំធ្លាប់ជួបនូវហេតុការណ៍នៃការតាមរំខាន បង្ខូចកេរ្តិ៍ពីប្អូនស្រីផានីមកលើគាត់ តែគាត់ពុំដែលតបតវិញឡើយ។ មិនមានការសង្ស័យឡើយនៃអត្តចរិតទទួលខុសត្រូវរបស់គាត់ អ្នករួមការងារទាំងអស់នៅក្រុមហ៊ុនសុទ្ធតែជាសាក្សីដែលបញ្ជាក់រឿងទាំងនេះបាន”
សូមប្អូនជួបសំណាងល្អ និងទទួលបានភាពយុត្តិធម៌មកវិញ”៕

អត្ថបទដែលជាប់ទាក់ទង