ស្វែង សុជាតា អំពាវនាវឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ លើតារាសម្ដែង វ៉ាន់ លីលី និង ស្វាមី

ស្វែង សុជាតា ជាតារាសម្ដែងជើងចាស់មួយរូប ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយសារតែនាងមានសមត្ថភាពសម្ដែងបានល្អ ទាំងទឹកមុខ កាយវិការ និងការនិយាយស្ដីជាដើម ហើយយើងក៏តែងតែឃើញនាងលេចមុខសម្ដែង ក្នុងខ្សែរភាពយន្តល្បីៗ ជាច្រើនទាំងរឿងបុរាណ និងរឿងសម័យទំនើបផងដែរ ។

កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ នេះ បានឃើញគណនីហ្វេសប៊ុករបស់ ស្វែង សុជាតា បានបង្ហោះរូបថតប៉ុន្មានសន្លឹកនិងភ្ជាប់មកជាសារ “ សូមបងប្អូនជួយផ្ដល់ដំណឹង បើឃើញ២នាក់ប្ដីប្រព័ន្ធនេះកន្លែងណាផ្ដល់ដំណឹងមកខ្ញុំជាបន្ទាន់ ។ ជាពិសេស ប៉ូលិស ប៉េអឹម ជួបប្ដីក៏ចាប់ប្រព័ន្ធក៏ចាប់យកមកដោះស្រាយជាមួយខ្ញុំ ។ ពីរនាក់ប្ដីប្រព័ន្ធនេះបានដើរយកឈ្នោះខ្ញុំ ទៅពាក់ព័ន្ធរឿងការងារ ខ្ញុំសុំប្រើធម៌ក្ដៅហើយចាប់ឱ្យខាន់តែបាន ” ។

យ៉ាងមិញជុំវិញបញ្ហាខាងលើនេះ នៅមិនទាន់ឃើញភាគីខាង អ្នកនាង វ៉ាន់ លីលី និង ស្វាមី ចេញមុខមកបំភ្លឺនៅឡើយទេ ថាអ្វីដែលអ្នកនាង ស្វែង សុជាតា បានចោទមកលើរូប នាង និងស្វាមី វាជារឿងពិតឬមិនពិតយ៉ាងណានោះ៕

អត្ថបទដែលជាប់ទាក់ទង