ថ្មីម្ដងទៀតហើយ! អតីតប្រពន្ធ និងកូនស្រី ហ្សូណូ បានចេញមកបំភ្លឺជុំវិញពាក្យសម្ដីថាលោកឱ្យប៉ុន្មានក៏មិនគ្រប់
បណ្តាអ្នកលេងនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ពិតជាបានដឹងខ្លះៗមកហើយជុំវិញបញ្ហា និងជីវិតឯកជនរបស់អ្នកនាង ចាន់សុផានី និង លោក ហ្សូណូ ជាអតីតស្វាមី ដែលកំពុងតែមានជម្លោះ ឆ្លើយឆ្លងគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់ថា សុទ្ធតែជាជនរងគ្រោះ រៀងៗខ្លួន ។
យ៉ាងណាមិញកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ លោក ហ្សូណូ បានចេញបង្ហោះលិខិតបំភ្លឺ និងបានអះអាងថា លោកមានទំនួលខុសត្រូវលើកូនរបស់លោក ហើយលោកបានអត់ទ្រាំអស់រយៈពេល ១០ ឆ្នាំមកហើយ ចំពោះលុយគឺលោកនៅតែផ្ដល់ឱ្យកូនជាប្រចាំ ប៉ុន្ដែលោកឱ្យទៅប៉ុន្មានក៏មិនចេះគ្រប់ ម្ដងនេះលោកអស់ទ្រាំមែនទែនហើយ ក៏សម្រេចចិត្តថា នឹងដោះស្រាយតាមផ្លូវច្បាប់ឱ្យចប់តែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះហើយ ធ្វើឱ្យអ្នកនាង ចាន់សុផានី នៅមិនសុខគេងមិនលក់ បក់មិនល្ហើយក៏បានចេញមកបកស្រាយជាថ្មីម្ដងទៀត ប៉ុន្តែលើកនេះចេញមកជាមួយកូនស្រីរបស់នាងផងដែរ។
អ្នកនាង ចាន់សុផានី បានលើកឡើងថា ពាក្យសម្ដីដែលលោក ហ្សូណូ និយាយមកកាន់ អ្នកនាង វាហាក់បីដូចជាមើលងាយ និងចោទថានាង គឺស្រីកញ្ជើធ្លុះ ដែលមិនចេះទុកមិនចេះដាក់ ហើយឱ្យប៉ុន្មានក៏មិនចេះគ្រប់ មិនត្រឹមតែប៉ុណ្ណោះអ្នកនាង ក៏ធ្លាប់ត្រូវរងការមើលងាយជាច្រើន ពីគ្រួសាររបស់លោក ហ្សូណូ ផងដែរ។
អ្នកនាង ចាន់សុផានីក៏បានបន្តទៀតថា បើសិនជាមានការបញ្ជាពីតុលាការមក ថាលោក ហ្សូណូ ពិតជាបានបំពេញកាតាព្វកិច្ចសម្រាប់កូនស្រីរួចហើយនោះ បើអ្នកនាង និយាយអាក្រក់ពីលោកហើយនោះ គឺអ្នកនាងនិងទទួលស្គាល់អពីការបរិហាកេរ្តិ៍ទៅលើលោក ហ្សូណូ។
ដោយលែកកូនស្រីលោក ហ្សូណូវិញបានបញ្ជាក់ថា ត្បិតកូនស្រលាញ់ឪពុកពិតមែន ហើយនាងក៏មិនចង់ឱ្យមានបញ្ហាដែរ ប៉ុន្តែនាងក៏មិនអាចទ្រាំឈរមើលនូវ ទង្វើនិងពាក្យសម្ដីចំនួនដែល លោក ហ្សូណូ បាននិយាយមកកាន់ម្ដាយរបស់នាងដែរ នាងបានរៀបរាប់អំពីទំនាក់ទំនងរបស់នាងនិងលោក ហ្សូណូ ថា នាងបានរស់នៅឆ្ងាយពីលោក ហ្សូណូ តាំងពីអាយុ ៤ ឆ្នាំ ហើយកំឡុងពេលដែលនាងនៅតូចនោះគឺនាងមិនដែលបានជួបជាមួយនិងលោក ហ្សូណូ សូម្បីតែម្ដង ហើយក៍មិនដែលមានទំនាក់ទំនងជាមួយគ្នាដែរ មិនថាតាមទូរស័ព្ទទក៏ជួបគ្នាផ្ទាល់នោះទេ រហូតដល់ឆ្នាំ ២០២០ ទើបនាងបានជួបជាមួយនិងលោក ហ្សូណូ ហើយចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នារហូតមក។
នាងក៏បានបន្តទៀតថា ម្ដាយរបស់នាងសុំជំនួយមិនមែនសុំសម្រាប់ខ្លួនឯងទេ គឺសម្រាប់នាងយកមកសិក្សាដោយសារតែនាងត្រូវការរៀនជាច្រើនកន្លែងប៉ុណ្ណោះ៕