លោក ខាត់ ជេមស៍ និង កញ្ញា តន់ ច័ន្ទសីម៉ា កំពុងតែរងការវិះគន់ខ្លាំងពីមហាជន

តារាចម្រៀងនៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ពីរដួង កំពុងតែធ្វើឱ្យអ្នកគាំទ្រខកចិត្ត និងចេញមកបញ្ជេញមតិមិនពេញចិត្តច្រើន ជុំវិញបញ្ហាពាក់ព័ន្ធ គម្រោងផ្ទះល្វែងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

តារាប្រុស ស្រី ពីរដួងប្រចាំផលិតកម្ម ឡាក់ស៊ីណាវ៉ាត្រា គឺលោក ខាត់ ជេមស៍ និង កញ្ញា តន់ ច័ន្ទសីម៉ា កំពុងតែធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មិនពេញចិត្តជាខ្លាំងក្រោយបានឃើញ លោក ខាត់ ជេមស៍ ចេញមុខឡាយផ្ទាល់ និងកញ្ញា តន់ ច័ន្ទសីម៉ា បានស៊ែវីដេអូជាច្រើនជាបន្តបន្ទាប់ ជុំវិញបញ្ហាពាក់ព័ន្ធ គម្រោងផ្ទះល្វែងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលខណៈពេលនេះមានអតិថិជនជាច្រើន កំពុងតែតវ៉ាតាមបណ្ដាញសង្គម អំពីបញ្ហា ដល់ថ្ងៃដែលបានកំណត់កុងត្រាហើយ ប៉ុន្តែខាងម្ចាស់ផ្ទះល្វែង មិនមានផ្ទះសម្រាប់ប្រគល់ជូនអតិថិជន ។


ស្របគ្នានេះដែរក៏មាន ហ្វេនៗជាច្រើនបានចេញមកបញ្ចេញមតិព្រាត! ខណៈគណនីហ្វេសប៊ុកឈ្មោះ MEDIA-ISLAM បានបញ្ជេញមតិនៅឡាយរបស់លោកខាត់ ជេមស៍ ថា “បងអើយការធ្វើបែបនេះ កាន់តែអស់ប្រជាប្រិយនិងបាត់បង់អ្នកគាំទ្រ ស្រលាញ់និងចូលចិត្តបងម្ដងបន្តិចហើយ។ ខ្ញុំ​យល់ថាបងធ្វើគ្រប់យ៉ាងដើម្បី អ្នកឧកញ៉ា តែបងកុំភ្លេចធ្វើអ្វី ដើម្បីខ្លួនឯង ក្នុងនាមខ្ញុំជាហ្វេនក៏មានការអាក់អន់ស្រពោនចិត្តដែរ នៅពេលដែលអូស facebook អូសមិនផុតពាក្យដដែលៗ។ មនុស្សយើងនិយាយតែម្ដងគឺដឹងស្ដាប់គ្នាហើយ” ។

គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Bunmiel Phuorn ក៏បានលើកឡើងថា “កាន់ជើងខុសរឿង កាន់ជើងលើទឹកភ្នែករាស្រ្ត ទ្រទាំងដឹងហេតុថាវាយ៉ាងម៉េច វាអត់ចំណេញទេបង ។ ថ្ងៃនេះបងអាចមានលាភ​សក្ការៈពីមនុស្សដែលបងទ្រ ថ្ងៃណាមួយគេនឹងបោះបង់បងចោល បងនឹងនឹកឃើញពីប្រភពរបស់បងពីមុន ថាបងមកដល់ចំណុចនេះដោយសារអ្នកណា គឺដោយសាររាស្រ្ត ដោយសារ ហ្វេន ណា ”។

បើក្រលេកទៅមើលហ្វេនៗដែលបានបញ្ជេញមតិនៅក្នុងវីដេអូ ដែលហ្វេសប៊ុកផេករបស់ កញ្ញា តន់ ច័ន្ទសីម៉ា បានស៊ែវិញ ក៏មានហ្វេនម្នាក់ ដែលគណនីហ្វេសប៊ុកឈ្មោះ Bun Thourn បានបញ្ជេញមតិថា “ធ្វើអោយគេស្អប់កាន់ច្រើនហើយidolរឿងបើគង់នឹងកើតហើយវាគង់តែកើតទេកុំឃាតវាអី រឿងគេធ្វើប៉ាតកម្មគេគង់តែធ្វើទេហើយដោះស្រាយអោយគេទៅវាចប់ហើយ គេថាមាសសុទ្ធមិនខ្លាចភ្លើង មិនបាច់ចេញវីដេអូធ្វើអោយគេសាំទេ” ។

គួរបញ្ជាក់ផងដែរថា បញ្ហាពាក់ព័ន្ធនិងការទាមទាប្រាក់ត្រឡប់មកវិញនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចេញមុខមកឆ្លើយតបហើយថា នៅក្នុងស្ថានភាពនេះគឺមិនអាចនោះទេ ប៉ុន្តែនៅពេលសេដ្ឋកិច្ចបានប្រសើរឡើងហើយ លោកនឹងលក់ផ្ទះនោះ ហើយបង្វិលប្រាក់ជូនអតិថិជនវិញបានយ៉ាងងាយស្រួល ៕

អត្ថបទដែលជាប់ទាក់ទង