លោក វង្ស ថាណាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
លោក វង្ស ថាណាន់ ជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្ម កាឡាក់ស៊ីណាវ៉ា ត្រា ដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តជាច្រើន ពីសំណាក់មហាជន នៅថ្ងៃបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ កន្លងទៅនេះក៏មិនឃើញមាន វត្តមានតារារូបនេះបានរួមចូលសម្ដែងផងដែរ ។
ថ្មីៗនេះលោក វង្ស ថាណាន់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងរងរបួសបាក់ភ្លៅធ្ងន់ធូរ និងមានរបួសស្រាលនៅលើខ្លួននិងមុខមាត់។
កាលពីថ្ងៃ ច័ន្ទ ទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ បានឃើញគណនីហ្វេសប៊ុកលោក វង្ស ថាណាន់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនិងភ្ជាប់មកជាមួយសារ ថ្លែងអំណរគុណទៅដល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ខ្ញុំបាទ វង្ស ថាណាន់ សូមគោរពថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ តាមរយៈបង សាក់ ធារិទ្ធ តំណាងឱ្យអ្នកឧកញ៉ា ដែលបានមកសាកសួរសុខទុក្ខនិងនាំយកថវិកាចំនួន 5000$ដើម្បីជួយសម្រាលបន្ទុកចំណាយលើថ្លៃព្យាបាល(របួសបាក់ភ្លៅ)របស់ខ្ញុំបាទ។
លោកបានបន្ថែមថា “ខ្ញុំបាទជាបុគ្គលិកក្រោមឱវាទពិតជាត្រេកអរនិងមានភាពកក់ក្តៅខ្លាំងបំផុតដែលមានថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌និងគុណធម៌ចំពោះកូនចៅ ខ្ញុំបាទសូមជូនពរអ្នកឧកញ៉ានិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច”។