មិនធម្មតា ! តន់ ច័ន្ទសីម៉ា កំពុងតែហ្វឹកហាត់ ច្រៀងភាសាបរទេសជាង ១ពាន់បទ ជិត ១០ ភាសាឯណោះ

ថ្មីៗនេះមហាជននិយម ចូលចិត្តនិងគាំទ្រតារាចម្រៀង តន់ ច័ន្ទសីម៉ា ច្បាស់ជាបានជ្រាបរួចមកហើយថា តារាសំលេងស្រួយរូបនេះបាន ច្រៀងជាភាសាអង់គ្លេសជាច្រើនបទ ។

យ៉ាងណាមិញ កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានបង្ហោះចម្រៀង Cover ថ្មីមួយបទទៀត ក្រោមចំណងជើង “same old love ” និងភ្ជាប់មកជាមួយសារយ៉ាងភ្ញាក់ផ្អើលមួយ ដោយនាងបានបញ្ជាក់ថា មិនត្រឹមតែ Cover ច្រៀងជាភាសាអង់គ្លេសនោះទេ តែនាងក៏កំពុងតែហ្វឹកហាត់ជិត ១០ ភាសានិងចម្រៀងសរុបប្រមាណ ១ ពាន់បទឯណោះ ។

ស្របគ្នានេះផងដែរ កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានរៀបរាប់ថា “ជម្រាបសួរពុកម៉ែបងប្អូន នេះគ្រាន់តែជាការ ហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេ ដោយសារថ្នាក់ដឹកនាំឲ្យរៀនច្រៀង ឲ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងព្យាយាមកែតម្រូវក្នុងពេលរៀនក៏ថតវីដេអូទុក ផុសជាអនុស្សាវរីយ៍ ខុសឆ្គងអធ្យាស្រ័យនិងបងប្អូនជួយណែនាំផង”។

តារាស្រីវ័យក្មេងរូបនេះបន្តថា បទ Cover ខ្លះក៏ត្រូវជាប់ កម្មសិទ្ធិបញ្ញា មានវីដេអូខ្លះក៏អត់ជាប់ កម្មសិទ្ធបញ្ញាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង