កូនខ្មែរថែមរតក អូនតូចម្នាក់សម្ដែងជាតួអង្គ ហនុមាន កំពុងផ្ទុះការសរសើរខ្លាំង

ថ្មីៗនេះនៅខេត្តសៀមរាប មានក្មេងប្រុសម្នាក់កំពុងតែធ្វើឱ្យមហាជនជាច្រើននៅក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទៅលើរូបគេតែមានទេពកោសល្យយ៉ាងអស្ចារ្យផ្នែកសិល្បៈបុរាណខ្មែរ ។


បើយោងទៅតាមគណនីហ្វេសប៊ុកឈ្នោះ “កវី ដងស្ទឹង” បានង្ហោះវីដេអូកុមារាម្នាក់កំពុងរាំ និង សម្ដែងជាតួអង្គហនុមាន ជាមួយកាយវិការ ព្រមទាំងលេងទឹកមុខបានយ៉ាងល្អ ប្រៀបដូចជាអ្នកជំនាញយ៉ាងប៉ិនប្រសប់ ។

ម្ចាស់គណនីហ្វេសប៊ុក “កវី ដងស្ទឹង” រូបនេះដដែលក៏បានរៀបរាប់ន្ថែមនៅខាងលើវីដេអូថា “ពិតជាសរសើរនូវទេពកោសល្យរបស់ប្អូនប្រុសដែលអាចរាំបានយ៉ាងល្អ ។ យ៉ាងណាប្អូនត្រូវខិតខំប្រឹងប្រែបន្តទៀត ដើម្បីក្លាយជាទំពាំងស្នងឫស្សីនៃមរតករប្បធម៌ដ៏ត្រចះត្រចង់មួយនេះ ”។


ស្របគ្នានេះដែរក៏មានមហាជន បានបញ្ចេញមតិនៅក្នុងវីដេអូនោះជាច្រើន គណនីហ្វេសប៊ុកមួយឈ្នោះ Theary Muong បានលើកឡើងថា “ មានដុងណាស់កូនតូចខាងវិចិត្រសិល្បៈគួរមើលឃើញពីទេពកោសល្យនិងយកគ្នាទៅបណ្តុះហ្វឹកហាត់បន្ថែម កម្រណាស់ដែលមានក្មេងតូចរាំក្បាច់ស្វាបានល្អបែបនេះ” ។ គណនីហ្វេសប៊ុកឈ្នោះ Aä Yāýä ក៏បានបញ្ចេញផងដែរថា “សូមសរសើរក្មួយប្រុសពិតជាពូកែរមែន ជូនពរក្មួយសុខភាពល្អ ឆ្លាត ធំឡើងជោគជ័យក្នុងការងារដែលក្មួយស្រលាញ់ ”។

អត្ថបទដែលជាប់ទាក់ទង