រកឃើញហើយកំពូលស្រីស្អាត និងតារាចម្រៀងឯកប្រចាំខេត្តព្រៃវែង!

កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង និងផ្នែកសម្រស់យុវតីរ ។ ដោយនៅក្នុងវគ្គជម្រុះដំបូង ធ្វើឡើងនៅវិទ្យាល័យ ស្វាយរមៀត ស្រុកកញ្ជ្រៀច និងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ស្រុកពារាំង ដែលមានអ្នកចូលរួមសរុបប្រមាណ ១.៥០០ នាក់ ក្រោមការឧបត្ថម្ក គាំទ្រដោយ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ។


ក្រោយវគ្គជម្រុះដំបូងត្រូវបានបញ្ចាប់ ក៏រកឃើញបេក្ខជនចំនួន ៤ នាក់ដែលទទួលបានជ័យលាភី ក្នុងនោះរួមមាន
¬+វិទ្យាល័យ ស្វាយរមៀត មានបេក្ខជនចំនួន ២ នាក់
– បេក្ខនារី ម៉ាច មករា ផ្នែកចម្រៀង
– បេក្ខនារី វន់ មុនស៊ី ផ្នែកសម្រស់យុវតី
+វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ពារាំង មានបេក្ខជនចំនួន ២ នាក់
– បេក្ខនារី សុខ ស្រីវួច ផ្នែកចម្រៀង
– បេក្ខនារី វីន ស្រីណុច ផ្នែកសម្រស់យុវតី

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀងនេះខាងក្រុមអភិវឌ្ឍយុវជនខេត្តព្រៃវែង បានធ្វើឡើងចំនួន ៣ រដូវកាលមកហើយ និងផ្នែកសម្រស់យុវតី ទើបតែចាប់ផ្ដើមរដូវកាលទី ១ នៅក្នុងឆ្នាំនេះ។

អត្ថបទដែលជាប់ទាក់ទង