ត្រូវដៃគ្នាល្អណាស់! តារាស្រីកម្ពុជា២រូប ធ្វើរឿងនេះដាក់ Paing ឡើងអៀនមុខក្រហម

កម្លោះសង្ហារជនជាតិ មីយ៉ាន់ម៉ា Paing Takhon កំពុងតែធ្វើឱ្យគ្រប់គ្នាជ្រួលច្របល់ ចង់ជួប idol ខ្លាំង ខណៈបច្ចុប្បន្នលោកកំពុងតែនៅប្រទេសកម្ពុជាស្រាប និងត្រៀមថតរឿង “ប្រុសលក់ខ្លួន” ។
Paing Takhon មិនត្រឹមតែមានរូបរាងសង្ហារ និងមុខមាត់ស្អាតប៉ុណ្ណោះទេ តែត្រូវបានអ្នកគាំទ្រនារីៗជាច្រើនជ្រួលច្របល់បេះដូង និងលង់ស្នេហ៍នូវស្នាមញញឹម ភាពរួសរាយ រាកទាក់និង ចរិកគួរឱ្យស្រលាញ់របស់លោក យ៉ាងណាមិញសូម្បីតែតារា សម្ដែង សុខ សោម៉ាវតី និង សារ៉ាយ សក្កណា ក៏ទប់ចិត្តមិនបានដែរនៅពេលដែលបានជួប លោកនៅខាងក្រៅ ។

ថ្មីៗនេះ សារ៉ាយ សក្កណា បានបង្ហោះវីដេអូលេងសើច ខ្លីមួយនៅលើ Tiktok ដែលបានបង្ហាញពីសកម្មភាពនាង និង សុខ សោម៉ាវតី បាននាំគ្នាទៅឪប Paing យ៉ាងស្នឹតស្នាលនិងបានបង្ហាញស្រលាញ់ និងចូលចិត្តចំពោះលោក ជាហេតុធ្វើឱ្យ កម្លោះសង្ហាររូបនេះអៀន និងញញឹមដោយមានមន្តស្នេហ៍ ។

អត្ថបទដែលជាប់ទាក់ទង