ថុល សុភិទិ ជួបគ្រោះថ្នាក់ដោយសារតែ…

មហាជនអ្នកនិយម និងចូលចិត្តស្ដាប់ចម្រៀងច្បាស់ជាបានស្គាល់ហើយ តារាចម្រៀង លោកថុល សុភិទិ ជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី Cambogia idol រដូវកាលទី ៤ កាលពីឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀងដែលជ្រកក្រោម ផលិតកម្ម ហង្សមាស រូបនេះតែងតែទទួលបានការគាំទ្រជាច្រើន ពីសំណាក់មហាជន ជាពិសេសហ្វេនៗនារី នៅពេលដែលបានជួប idol នៅខាងក្រៅហើយ តែងតែជ្រួលច្របល់នៅមិនសុខគ្រប់គ្នា និងបានទៅសុំ ចាប់ដៃ ឱប យ៉ាងស្និតស្នាល ដើម្បីបង្ហាញពីការស្រលាញ់ និងគាំទ្រ idol របស់ខ្លួន។

ងាកមើលជីវិតឯកជនរបស់ សុ ភិទិ វិញ គឺជាអ្នកដែលស្រលាញ់ ចូលចិត្តជិះម៉ូតូធំ និងលេងស្ទាយប្លែកៗ ពេលទំនេរពីការងារ លោកតែងតែឆ្លៀតពេលជិះម៉ូតូដើរលេងជាមួយគូស្នេហ៍យ៉ាងសប្បាយរីករាយ ជា​មួយ​និងអ្វី ដែលលោកស្រលាញ់ចូលចិត្ត ត្បិតថាបុរសសង្ហារសំឡេងផ្អែមរូបនេះ មានគូស្នេហ៍ប្រចាំចិត្តរួចទៅហើយនោះ ក៏មិនថ្វីដែរហ្វេនៗ នៅតែគាំទ្រដូចដើម និងសម្ដែងការសប្បាយចិត្ត នៅពេលដែលឃើញលោក តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ទៀតផង ។

ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញនេះ ស្រាប់តែឃើញ តារាចម្រៀងក្រមេចក្រមើមពូកែលេងទឹកមុខរូបនេះ បានជួបគ្រោះថ្នាក់ចររាចណ៍ដោយសារដួលម៉ូតូ ប៉ុន្ដែជាសំណាងល្អ លោក មិនមានរងរបួសធ្ងន់ធ្ងូរនោះទេ គ្រាន់តែមានការដាច់រលាត់ស្បែកលើដងខ្លួនបន្ទិចបន្ទួចតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង