រកគ្មានទេ! អ្នកសិល្បណាខ្លះអាចធ្វើបានដូចកំពូលតារាកំប្លែងពាក់មី? (Video)

មហាជនជាច្រើនច្បាស់ ជាធ្លាប់បានដឹងនិងស្គាល់ហើយ នាយ ពាក់មី ដែលធ្លាប់ធ្វើជាជាងសំណង់ ហើយលោកមានជីវភាពមិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារតែមានដុងពីកំណើត ខាងសិល្បៈនិយាយកំផ្លុកកំប្លែង លោកក៏បានសម្រេចចិត្តដាក់ពាក្យប្រឡង ធ្វើជាអ្នកកប្លែង ហើយលោកក៏បានជោគជ័យក្នុងការប្រឡងអាជីពមួយនេះ ពេលនោះហើយដែលនាយ ពាក់មី ចាប់ផ្ដើមមានអ្នកស្គាល់ ។

យ៉ាងណាមិញតារាកំប្លែង ដែលមានការគាំទ្រ និងប្រជាប្រិយភាពកំពូលរូបនេះ នៅតែខ្លាំង នៅតែទទួលបានការគាំទ្រ បើទោះបីជាមានរលកក្រោយថ្មីៗជាច្រើន បានប្រឡូកក្នុងវិស័យនេះក្ដី ក៏មិនទាន់អាចធ្វើឱ្យទីផ្សារការងាររបស់ ពាក់មី ធ្លាក់ចុះបានដែរ។

អ្វីដែលស្ងើចសរសើរនោះ គឺភាពសាមញ្ញរបស់លោក ដែលគ្មានអ្នកសិល្បដទៃទៀតអាចធ្វើបានដូចនោះទេ ខណៈថ្មីៗនេះបានឃើញ នាយ ពាក់មី បង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាយសង្គម Tiktok អង្គុយញ៉ាំបាយអង្ករសម្រូបម្លិះក្រហម ជាមួយប្រពន្ធ និងបាននិយាយរៀបរាល់ពីរឿងអតីតរបស់ខ្លួន កាលកំឡុងពេលនៅធ្វើជាជាងសំណង់ ដោយពោលថា “ពីមុនធ្លាប់ហូបបែបម៉េច ហើយឥឡូវហូបម៉េច ក៏រសជាតិនៅតែឆ្ងាញ់ដូចតែគ្នា”។

តោះ ចង់មើលមុខ អ្នកក្នុងជួរសិល្បៈ អាចធ្វើបានលើសពាក់មី ?

អត្ថបទដែលជាប់ទាក់ទង