ផ្អើលប្រលានយន្តហោះ ! ក្រោយ ជី ដេវីត និង ទេព បូព្រឹក្ស បានមកដល់…

មហាជនអ្នកលេងនៅលើបណ្ដាញសង្គម ពិតជាបានដឹងហើយថា ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើដំណើរចេញពីកម្ពុជា ទៅដើរលេងកន្សាន្តក្រៅប្រទេសតាំងពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣ មកម្លេះ ដោយអ្នកទាំងពីរបានដើរលេង រហូតទៅដល់ ៤ ប្រទេសឯណោះ ។

ខណៈដែលកំពុងតែដើរកម្សាន្តនៅក្នុងប្រទេសនីមួយៗនោះ ពួកគេបានចាយជីវិតយ៉ាងហាយសូ ទិញរបស់ដែលមានតម្ដៃថ្លៃ និងប្រណិតៗជាច្រើន ទៅតាមចំណងចំណូលចិត្តរបស់ពួកគេ និងបានបង្ហោះរូបភាពស្អាតៗជាច្រើននៅតាមកន្លែងដែលគេបានទៅលេងនៅទីនោះ ។

យ៉ាងណាមិញបន្ទាប់ពីដើរលេងសប្បាយអស់ចិត្ត បុរសសង្ហារ និងនារីរូបស្រស់នេះបានវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ដោយមានហ្វេនៗជាច្រើននៅចាំទទួល នៅប្រលានយន្តហោះពោធិ៍ចិនតុង និងមានជាវត្ថុអនុស្សាវរយ៍ជូន idol ព្រមទាំងមានបំពាក់កម្រងផ្កាឱ្យទៀតផង ។

 

អត្ថបទដែលជាប់ទាក់ទង