ផ្អើលថ្នាក់រៀន ! ដោយសារ ចាន់ សុបញ្ញា ធ្វើរឿងមួយនេះ (វីដេអូ)

មហាជន អ្នកចូលចិត្តនិងនិយមស្ដាប់ចម្រៀង ច្បាស់ជាបានស្គាល់ហើយតារាចម្រៀងវ័យក្មេង ដែលជាអតីតបេក្ខជន និងជាម្ចាស់ពានកម្មវិធី X-Factor Cambodia កាលពីឆ្នាំ ២០២០ មកកន្លមកនេះគឺ ចាន់ សុបញ្ញា កម្លោះសង្ហារវ័យក្មេងរូបនេះតែងតែទទួលបានការស្រលាញ់ គាំទ្រជាច្រើនពីសំណាក់មហាជន ជាមួយគ្នាផងដែរបទ “ស្រលាញ់អ្នកណាក៏គេមានសង្សារ” របស់ សុបញ្ញា ជាបទចម្រៀងមួយដែលបានឆក់យកបេះដូងពីហ្វេនៗជាច្រើន និងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។

ត្បិតថាតារាចម្រៀងដែលជ្រកក្រោម ផលិតកម្ម ហង្សមាស រូបនេះមិនសូវជាបានចេញបទថ្មីៗក៏ពិតមែន ប៉ុន្ដែគេតែងតែធ្វើឱ្យហ្វេនៗចងចាំរូបគេជានិច្ចដោយ គេឧស្សាហ៍ចម្រៀង Cover បង្ហោះនៅលើគណនីហ្វេសប៊ុកជារឿយៗទុកសម្រាប់ឱ្យហ្វេនៗស្ដាប់កម្សាន្តអារម្មណ៍ផងដែរ ។

ថ្មីៗនេះក៍បានឃើញidol តូច ចាន់ សុបញ្ញា បានបង្កើតបវិយាកាសដ៏រីករាយ ច្រៀងបទ “ បែកគ្នាយូរមុខអូនឡើងចាស់ “ រាំលេងយ៉ាងសប្បាយជាមួយនិងរួមថ្នាក់ ស្របគ្នានេះផងដែរក៏មាន មតិមហាជនជាច្រើនបានសរសើរនិងលើកឡើងថា “ សំលេងនេះហើយគឺជាសំលេងដែលត្រូវស្នងពីបង ឧកញ៉ា ខេមរៈសិរីមន្ត ”នៅក្នុងនោះដែរក៏មានមតិមួយទៀតបានពោលថា “ ទឹកដមសំនៀង ពោរពេញទៅដោយគុណភាព “ ។

តោះចូលទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង