អីយ៉ាស់ ! មានរឿងអីចេះ កក្កដា សុភ័ណ្ឌ

មហាជនអ្នកលេងនៅលើ បណ្ដាញសង្គមពិតជាបានស្គាល់ហើយ កក្ដដា សុភ័ណ្ឌ ដែលជាភេទទី ៣ និងជាអតីតបេក្ខជនប្រឡងក្នុងកម្មវីធី Miss Queen Cambodia 2023 នេះ។

យ៉ាងណាមិញ ក៏ឧស្សាហ៍ឃើញអតីត Miss Queen Cambodia 2023 ដែលមានរហ័សនាម កូនកណ្ដោតូចរូបនេះ តែងតែបង្ហោះរូបភាពលេងសើចស្និតស្នាលជាមួយ និងមនុស្សប្រុសដែលទាំងនៅក្នុងនិងក្រៅវិស័យសិល្បៈជាច្រើន ស្របគ្នានេះដែរក៍បានដឹងថា កូនកណ្ដោតូច កំពុងតែមានទំនាក់ទំនងស៊ីជម្រៅជាមួយនិងលោក លី មិញ ដែលជាអ្នកលក់អនឡាយផងដែរ ហើយពួកគេតែងតែបង្ហោះ និងចែករំលែកភាពផ្អែមល្ហែមពួកគេនៅលើបណ្ដាញជារឿយៗ ។

ថ្មីៗនេះយើងក៏បានឃើញគណនីហ្វេសប៊ុករបស់ កក្កដា សុភ័ណ្ឌ បង្ហោះរូបភាពស្និតស្នាលគ្នាខ្លាំងជាមួយលោក សាន ផានិត និងភ្ជាប់ជាមួយសារ “ ដូចពាក្យចាស់និយាយមិនខុសមែនស្រលាញ់មនុស្សចាស់ចេះថ្នមហើយមិនចេះឲ្យឈឺចិត្តដូចប្រុសក្មេង” ។

អត្ថបទដែលជាប់ទាក់ទង