ផ្អើល! ទាំងកណ្ដាលយប់ក្រោយ ប៉ូគឹមថេង សុតធីតា ធ្វើរឿងនេះ

អ្នកនិយមនិងចូលចិត្តតាម វិស័យដើរម៉ូតពិតជាបានស្គាល់ហើយ ប៉ូគឹមថេង សុតធីតា ដែលជាម្ចាស់ជ័យលោភី Miss Grand Cambodia 2021 ដែលមានទាំងសម្រស់ស្អាត និងចំណេះដឹងខ្ពស់ បានជួយលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ឱ្យបានស្គាល់កាន់តែច្រើនថែមទៀតផង ។

បវរកញ្ញារូបនេះក៏តែងតែលេចមុខ សម្ដែងនៅក្នុងខ្សែរភាពយន្តល្បីៗជាច្រើននៅកម្ពុជា ហើយកាន់តែទទួលបានប្រជាប្រិយភាពទ្វេរដង និងបានឆក់យកបេះដូងអ្នកគាំទ្រ រួមទាំងសរសើរពីសមត្ថភាពរបស់នាងគ្រប់ៗគ្នា ។

ថ្មីៗនេះស្រាប់តែឃើញ គណនីហ្វេសប៊ុករបស់ Miss Grand Cambodia 2021 បានបង្ហោះសារទាំងអណ្ដាលយប់ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការងារជាមួយអ្នកគ្រប់គ្រង់ចាស់របស់ខ្លួន សុតធីតា ក៏បានលើកឡើងថា

នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះ មិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ …ទង្វើទាំងអស់នេះគឺជាស្នាដៃ របស់អ្នកគ្រប់គ្រងការងារចាស់របស់នាងខ្ញុំ! ( Manager )។ សង្ឃឹមថាបងៗដែលជា client និង Agency ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក នឹង យោគយល់អធ្យាស្រ័យរូបដល់នាងខ្ញុំ សូមអរគុណ។

លើសពីនោះទៀត បវរកញ្ញាស្រស់សោភាររូបនេះ ក៏បានសង្កត់ធ្ងន់នូវពាក្យមួយឃ្លាថា «កុំបំផ្លាញអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»៕

អត្ថបទដែលជាប់ទាក់ទង