ចូលរួមសោកស្ដាយផង ចែគេន ជួបទុក្ខធំស្វាមីជួបគ្រោះថ្នាក់ចរារចណ៍ ទៅគ្មានថ្ងៃត្រលប់
នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមតាមដានសង្គមហ្វេសប៊ុក ជាពិសេសអ្នកដែលគាំទ្រ និងជាម៉ូយៗរបស់អ្នកលក់អនឡាញរូបនេះ បានស្លុតចិត្តយ៉ាងខ្លាំងក្រោយទទួលបានដំណឹងមរណភាពរបស់ស្វាមី ចែគេន ។
បើតាមការឱ្យដឹងមកថា ម្ចាស់ហាង កណ្ណិកា សាទ្បន ពេលនេះកំពុងចាត់ចែងធ្វើបុណ្យសពស្វាមីគាត់ឈ្មោះ សំ ករុណា មន្រ្តីប៉ូលីស នៅវត្តអង្គមេត្រី ក្បែរគុកព្រៃ ស ដោយស្វាមីគាត់បានស្លាប់កាលពីម្សិលមិញពេលល្ងាចដោយគ្រោះថ្នាក់ចរាចរណ៍នៅក្បែរវត្ត ម្នៀត ខណៈមានអ្នកស្រវឹងជិះមកបុកគាត់ពេលគាត់កំពុងជិះម៉ូតូធំជាក្រុម។
ក្រោយពីទទួលបានដំណឹងខាងលើនេះហើយ មហាជនអ្នកលេងនៅលើបណ្ដាញជាច្រើន ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ ចែគេន និងសោកស្ដាយយ៉ាងខ្លាំងនៃការបាត់លោក សំ ករុណា ដែលជាមន្រ្តីប៉ូលិសមួយរូប៕