មួយគូទៀតហើយ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង

មហាជនអ្នកនិយម និងចូលចិត្តតាមដានវិស័យដើយដើរម៉ូត ច្បាស់ជាធ្លាប់បានស្គាល់ហើយលោក ជា ឃាងឆែ ជាអតីតបេក្ខជនប្រឡងក្នុងកម្នវិធី Mister Universal Ambassador 2018 ។

កម្លោះសង្ហាររូបនេះតែងតែទទួលបាន ការគាំទ្រ និងស្រលាញ់ចូលចិត្តជាច្រើនពីសំណាក់មហាជន ចំណែកឯការងារខាងវិស័យសិល្បៈវិញគេក៏កំពុងតែមមាញឹកផងដែរ ។

ថ្មីៗនេះស្រាបតែ លោក ឃាងឆែ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញលោកកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនិងតារា Tiktok ស្រីណី និងបានបង្ហោះសារព្រមទាំងចែករំលែកនូវរូបដ៏ភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ។ ធ្វើឱ្យហ្វេនៗនាំគ្នាបញ្ចេញមតិជូនពរ និងអបអរទៅដល់ពួកគេទាំងពីរនាក់ព្រាត ថែមទាំងសរសើរថាជាគូស្នេហ៍ពីបុព្វេថែមទៀតផង ។

 

អត្ថបទដែលជាប់ទាក់ទង