មួយកំភ្លៀងនេះរបស់សឿ សុធារ៉ា អាចនឹងធ្វើអោយនីកូ ចត់បាយវាស់ល្ងាច(វីដេអូ)

មហាជនអ្នកនិយម និងចូលចិត្តស្ដាប់ចម្រៀងច្បាស់ជាបានស្គាល់ហើយ លោក នី កូ គឺជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាព និងឈ្មោះសំលេងយូរមកហើយ ព្រមទាំងទទួលបានការស្រលាញ់គាំទ្រ ជាច្រើនពីសំណាក់មហាជន។ យ៉ាងណាមិញ នី កូ មិនត្រឹមតែមានសមត្ថភាពអាចច្រៀងបានពិរោះតែប៉ុណ្ណោះនោះទេ គេថែមទាំងមានជំនាញខាងសម្ដែង និងលេងទឹកមុខបានយ៉ាងល្អថែមទៀតផង។

តារាចម្រៀងស្រស់សង្ហាររូបនេះ ក៏កំពុងតែមមាញឹមជាមួយ និងការងារថ្មីៗជាច្រើន ខណៈដែលពេលនេះ លោក កំពុងតែធ្វើជាគណកម្មធិការ នៅក្នុងកម្មវិធី Road 2 the star ។

ថ្មីៗនេះក៏បានឃើញ តារាចម្រៀងសំឡេងផ្អែម នី កូ ប៉ះគ្នាជាមួយតារាសម្ដែងរលកមុនគឺអ្នកនាង សឿ សុធារ៉ា ដោយអ្នកនាង បានទះកំភ្លៀង នីកូ មួយដៃយ៉ាងពេញទំហឹង ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងបើកភ្នែកធំៗគ្រប់គ្នា ព្រមទាំងបញ្ចេញអារម្មណ៍ថា មួយកំភ្លៀងនេះ នីកូ អាចនឹងចត់បាយវាស់ល្ងាចជាមិនខាន..លេងដៃធ្ងន់ណាស់អ្នកបង!

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាឈុតសម្ដែងមួយនៅ ក្នុងវិញ្ញាសារ សម្ដែង របស់កម្មវិធី Road 2 the star តែប៉ុណ្ណោះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង