ក្ដៅៗ ស្រីស្អាតរូបស្រស់ ឆ្លើយសំណួរ ទៅកាន់អ្នកគាំទ្រយ៉ាងចាក់ដោត ក្រោយសង្ស័យថាជាសង្សារ វណ្ណ ដា
ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក Tiktok និង Instagram កំពុងតែផ្ទុះព័ត៌មានដែលពាក់ព័ន្ធនឹងរឿងស្នេហា របស់តារារ៉េបជូរមុខ លោក វណ្ណដា កំពុងតែមានអ្នកស្អំបេះដូងឱ្យ ។
ខណៈដែលព័ត៌មានបានចេញផ្សព្វមកជាច្រើនថ្ងៃ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ មានប្រភពច្បាស់លាស់ណាមួយចេញមកប្រកស្រាយនៅឡើយទេ ថាតើរឿងនេះជារឿងពិតឬយ៉ាងណា ជុំវិញរឿងរ៉ាវទាំងនេះ ធ្វើឱ្យហ្វេនៗជាច្រើនបានគិតនៅក្នុងចិត្តថា អាចជារឿងពិតដោយពួកគេ ផ្ដោតទៅលើភ័ស្តុតាងជាច្រើន ដែលចាប់បាននៅលើបណ្ដាញសង្គមរបស់នាក់ទាំងពីរ ។
ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ នេះស្រាបតែឃើញគណនី Instagram របស់ស្រីស្អាតរូបនេះបានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់មកជាមួយសារឆ្លើយតបនឹងសំណួរ ដែលអ្នកគាំទ្របានសួរជាភាសាអង់គ្លេស មកកាន់នាងថា “ Who make move first ” ឬមានន័យថា “តើអ្នកណាដែលជាអ្នកញ៉ែមុន ?” ស្រាបតែ ស្រីស្អាតថ្ពាល់ខូចនេះ ឆ្លើយតបវិញថា “សម្រាប់ខ្ញុំមិនដែលចែចង់គេមុនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ព្រោះខ្ញុំមានស្ដង់ដារបស់ខ្ញុំ ។”