VJ Rathana បង្ហើបរឿងមួយ ធ្វើឱ្យមហាជនរងចាំមើលយ៉ាងអន្ទះសា

មហាជនអ្នកដែលចូលចិត្ត និងធ្លាប់តាមដានកម្មវិធីកម្សាន្តផ្សេងៗ តាមរយៈទូរស្សន៍ តើនៅចាំបានទេលោក ធី រតនា ដែលជាអតីតពិធីករ ដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងកំឡុងឆ្នាំ ២០០៩ នៅស្ថានីយ៍ប៉ុស្តិ៍ទូរស្សន៍ CTN និង MYTV ។ យ៉ាងណាមិញរយៈពេលជិត ១០ ឆ្នាំមកហើយដែល លោក បានចាកឆ្ងាយពីវិស័យនេះ ដោយសារតែរូបលោក បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ ២០១៦ និងចាប់ផ្ដើមបង្កើតគ្រួសារដ៍កក់ក្ដៅមួយ ។

ខណៈពេលដែល VJ Rathana បានស្ងាត់ខ្លាំងពីវិស័យនេះ ក៏ស្រាប់តែមានអ្នកដែលធ្លាប់នៅ រួមវិស័យជាមួយគ្នា ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើនតែងតែ សួរសំណួរទៅកាន់ លោក ជារឿយៗថា “តើអ្វីបានជាលោកបោះបង់កេរ្តិ៍ឈ្មោះ ដែលធ្លាប់បានកសាងមកជាយូរហើយ ចោលពាក់កណ្ដាលទីបែបនេះ ? ” សំណួរមួយទៀតក៏បានសួរទៅកាន់លោកដែរ “ តើ VJ មានបំណងថានឹងចូលមកវិស័យនេះម្ដងទៀតដែរឬទេ ? ”

ថ្មីៗនេះក៏បានឃើញលោក ធី រតនា បានចេញមកឆ្លើយតបសំណួរទាំងនោះថា “ លោកពិតជាស្ដាយខ្លាំងណាស់ ហើយក៏ពិតជាស្រលាញ់ណាស់ចំពោះវិស័យនេះ និងរឿងកេរ្តិ៍ឈ្មោះដែលបានកសាងមកផងដែរ ” លោកក៏បានឆ្លើយសំណួរមួយទៀតថា “លោកនឹងចូលប្រឡូកនៅក្នុងវិស័យនេះម្ដងទៀត បើសិនជាលោកមានឱកាស និងមានពេលវេលាគ្រប់គ្រាន់” ។

លើសពីនោះទៀលោក ធី រតនា ក៏បានបង្ហើបថា លោកក៏កំពុងតែត្រៀមខ្លួនសម្រាប់ឡើង កម្មវីធីថ្មីមួយនៅប៉ុស្តិ៍ទូរស្សន៍ផងដែរ នៅពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង