តារាជើងចាស់ ច័ន្ទ តារាទី បង្ហោះសារ ពាក្យក្នុងចិត្តថាខ្លួនពិតជាហត់នឿយខ្លាំង

សិល្ប៖ មហាជនអ្នកនិយម និងតាមដានខ្សែភាពយន្ត ពិតជាធ្លាប់បានស្គាល់ហើយ តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី ជាសិល្បករមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរមកហើយ ។ ក្រៅពីការងារសិល្បៈ អ្នកស្រី ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ។

ដូចដែលមហាជនបានដឹងខ្លះៗកន្លងហើយមកថា អ្នកស្រី គឺជាស្រ្តីមេម៉ាយ ម្នាក់ដ៏រឹងមាំ ដើរតួជាម្ដាយផងឪពុកផង ក្នុងការមើលថែគ្រួសារទាំងមូល ។

ថ្មីៗនេះស្រាប់តែឃើញ អ្នកស្រី ច័ន្ទ តារាទី បានបង្ហោះសារមួយរៀបរាប់អំពីតួនាទី ជាមេគ្រួសារ ក្នុងនាមអ្នកស្រី គឺជាកូន ហើយក៏ត្រូវដើរតួជាម្ដាយផង និងជាឪពុកផង ធ្វើឲ្យមហាជនមានការកោតសរសើរនូវទឹកចិត្ត និងការតស៊ូរបស់អ្នកស្រីជាខ្លាំង ។ ស្របគ្នានេះដែរ អ្នកស្រី  ក៏បានរៀបរាប់ពាក្យក្នុងចិត្តថា “ ពេលនៅខាងក្រៅមានតួនាទីជាឪពុក ពេលចូលផ្ទះមានតួនាទីជា ម្ដាយ ! ការងារ ១០០ ជំពូក ដែលត្រូវទទួលខុសត្រូវ ! ” ។

អត្ថបទដែលជាប់ទាក់ទង