អ្នកនាង ស្រួង ភាវី ទម្លាយពីអារម្មណ៍ពិត ក្រោយគ្រងឈុតមេទ័ពស្រីសម័យអង្គរ

សិល្ប៖ មហាជនពិតជាបានស្គាល់ច្បាស់ហើយកីឡាការិនី ស្រួង ភាវី ដែលប្រកួតដណ្ដើមបានមេដាយមាសលើវិញ្ញសា ស្នូកឃ័រ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមកនេះ ។

យ៉ាងណាមិញមហាជនជាច្រើន ធ្លាប់តែបានឃើញកីឡាការិនី រូបនេះពាក់ឯកសណ្ឋានប្រកួតយកជ័យជំនះ ប៉ុន្ដែពេលនេះអ្នកនាង បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមប្លែកភ្នែក និងចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញ កីឡាការិនី មានបេះដូងធំនិងស្រលាញ់ជាតិរូបនេះ គ្រងឈុតជាមេទ័ពស្រីក្នុងសម័យអង្គរ ។

ខណៈពេលដែលបានគ្រងឈុត នៅជុំវិញបរិវេណប្រាសាទអង្គរវត្គហើយអ្នកនាង ស្រួង ភាវី ក៍បានទម្លាយពីអារម្មណ៍ពិតនៅក្នុងចិត្តរបស់ខ្លួនថា” បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់ ”។

អត្ថបទដែលជាប់ទាក់ទង