ក្បាលម៉ាស៊ីនផ្នែកសុវត្ថិភាពរបស់ Twitter បានលាលែងពីតំណែងហើយ

បច្ចកវិទ្យា៖ ក្បាលម៉ាស៊ីនផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Twitter លោកស្រី Ella Irwin បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បត្តិ៍ ទី១ ខែមិថុនា ២០២៣ កន្លងទៅនេះថា លោកស្រីបានលាលែងពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះហើយ ក្រោយប្រឈមនឹងការរិះគន់ចំពោះការការពារដ៏ខ្ជិលច្រអូសប្រឆាំងនឹងមាតិកាដែលបង្កគ្រោះថ្នាក់ ចាប់តាំងពីមហាសេដ្ឋី Elon Musk ទទួលបានវានៅក្នុងខែតុលាមក។

Irwin ជាស្ត្រីម្នាក់ដែលបានចូលរួមជាមួយ Twitter កាលពីក្នុងកំឡុងខែមិថុនា ឆ្នាំ 2022 ដោយបានកាន់តំណែងជាប្រធានក្រុមទំនុកចិត្ត និងប្រព័ន្ធសុវត្ថិភាពកាលពីកំឡុងខែវិច្ឆិកា នៅពេលដែលប្រធានមុន Yoel Roth បានលាលែងពីតំណែង ហើយនាងក៏បានចូលរួមត្រួតពិនិត្យ និង សម្របសម្រួលកិច្ចការនោះ។

នៅពេលទទួលបានអ៊ីមែលមួយពី Twitter តាមរយៈសារស្វ័យប្រវត្តិ ជាមួយនឹងសញ្ញាអារម្មណ៍មិនល្អ លោកស្រី Irwin បានបដិសេធការអត្ថាធិប្បាយបន្ថែម ហើយ Musk ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះផងដែរ ដែលធ្វើឲ្យការចាកចេញរបស់ Irwin កើតឡើងដោយសារតែវេទិកានេះ តាមរយៈការតស៊ូដើម្បីរក្សាអ្នកផ្សាយពាណិជ្ជកម្ម ដោយម៉ាកនានាមានការប្រុងប្រយ័ត្នក្នុងការលេចឡើងនៅជាប់នឹងមាតិកាដែលមិនសមស្រប។

កាលពីដើមខែនេះ Musk បានប្រកាសថាគាត់បានជួល Linda Yaccarino អតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្ម NBC Universal ឱ្យក្លាយជា CEO ថ្មីរបស់ Twitter ហើយសារព័ត៌មាន Fortune បានរាយការណ៍ថា គណនី Slack ខាងក្នុងរបស់ Irwin ហាក់ដូចជាត្រូវបានបិទដំណើរការ និងចាប់តាំងពីការទិញយក Musk មក Twitter បានកាត់បន្ថយការចំណាយយ៉ាងច្រើន ក្នុងនោះក៏បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ រួមទាំងមនុស្សជាច្រើនដែលបានខិតខំប្រឹងប្រែង ដើម្បីការពារមាតិកាដែលបង្ករគ្រោះថ្នាក់ និងខុសច្បាប់ ការពារបូរណភាពការបោះឆ្នោត និងព័ត៌មានត្រឹមត្រូវនៅលើគេហទំព័រនេះផងដែរ។

គួររំឭកថា Musk បានផ្សព្វផ្សាយនូវមុខងារមួយដែលមានឈ្មោះថា Community Notes ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បន្ថែមបរិបទទៅកាន់ tweets ដែលជាមធ្យោបាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានដែលបំភាន់នៅលើ Twitter ហើយ ក្រុមហ៊ុនក៏កំពុងប្រឈមមុខនឹងការបង្កើនការត្រួតពិនិត្យពីនិយ័តករជុំវិញកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ដែល Twitter បានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ម័គ្រចិត្តជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយព័ត៌មានមិនពិត ដោយបាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការអនុលោមតាមច្បាប់អ៊ីនធឺណិតនាពេលខាងមុខនៅក្នុងសហភាពអឺរ៉ុប៕

បកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង