លោក សួន ពិសិដ្ឋ បង្ហោះសារទាំងយប់ធ្វើឲ្យមហាជន លាន់មាត់និយាយបែបនេះគ្រប់គ្នា

សិល្ប៖ មហាជនអ្នកនិយមនិងចូលចិត្តស្ដាប់ចម្រៀងច្បាស់ធ្លាប់បានស្គាល់ហើយលោកសួនពិសិដ្ឋជាអ្នកនិពន្ធបទភ្លេងនៅក្នុងផលិតកម្ម ហង្សមាស និងជាតារាចម្រៀងមួយរូបថែមទៀត លោកតែងតែនាំយកមកនូវអ្វីដែលថ្មីៗ សម្រាប់ជូនមហាជនស្ដាប់កម្សាន្តអារម្មណ៍ លោកក៏ទទួលបានការស្រលាញ់គាំទ្រជាច្រើនផងដែរ ពីសំណាក់មហានជន ។ ក្រៅពីការងារជាអ្នកនិពន្ធ និងជាតារាចម្រៀងហើយ លោកនៅមានជំនាញសម្ដែងមួយទៀត យ៉ាងណាមិញក៏តែងឃើញលោក លេចមុខសម្ដែងនៅក្នុងរឿងល្បីៗជាច្រើនផងដែរ ។

ថ្មីៗនេះស្រាប់តែ លោក សួន ពិសិដ្ឋ បានបង្ហោះសារនៅលើកគណនី Facebook របស់លោកថា « ចុះបើមាន “Soun Piseth International School of Music” បើកក្នុងពេលខាងមុខនេះជាកាដូសម្រាប់ខ្មែរយើងក្នុងកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសគឺសម្រាប់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីនៃខ្មែរ!។ តើមិត្តបងប្អូនអ្នកគាំទ្រហ្វេនៗនិងកូនខ្មែរទាំងអស់គាំទ្រដែរឬទេ?»។

ក្រោយពីបង្ហោះសារនោះហើយស្រាប់តែមាន មហាជនជាច្រើនបានចូលទៅ Comment សម្ដែងនូវអារម្មណ៍សប្បាយចិត្តជាខ្លាំង និង បានចូលរួមគាំទ្រផងដែរ ។ បើយោងតាម គណនី Facebook ឈ្មោះ Sievmey Chhan បាន Comment ថា«ខ្ញុំគាំទ្របងពេញទំហឹង បងជួយត្រួសត្រាយផ្លូវជួយបណ្តុះទំពាំងស្នងឬស្សី ខ្ញុំក៏ជឿថាមានអ្នកគាំទ្របងច្រើន100% »។ ខណៈនោះក៏មានគណនី Facebook មួយទៀតឈ្មោះ វង្ស នរះសត្យា បាន Comment ថា «ខ្ញុំជាសិល្បះជំនាន់ក្រោយសូមគោរពគាំទ្រលោកពូ១០០/១០០ ហើយក្មួយសូមអគុណលោកពូនៅគំនិតដ៏ល្អមួយនេះ» ។

អត្ថបទដែលជាប់ទាក់ទង