ហ៊ុន ម៉ាលីស ជាបេក្ខនារីតែម្នាក់គត់ដែលទទួលបានប៊ូតុងពិសេសពីគណកម្មការ ឆនសុវណ្ណរាជ នៃកម្មវិធី The Voice រដូវកាលថ្មីនេះ

ពិតណាស់នៅរាត្រីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ នេះ នៅលើបណ្ដាញសង្គម Facebook កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខនារី ហ៊ុន ម៉ាលីស អាយុ ២៣ ឆ្នាំមកពីខេត្ត កំពង់ស្ពឺ ដែលមានសំឡេងពិរោះ និងបានទាក់ទាញចិត្តឲ្យ គណកម្មការ បីនាក់ចុចប៊ូតុងបង្វែរកៅអីមករកនាង ដោយក្នុងនោះមាន Coach ឆន សុវណ្ណរាជ Coach ណុប បាយ៉ារិទ្ធ និង Coach ពេជ្រ សោភា ។

ត្បិតថា គណកម្មការ ទាំងបីបានចុចប៊ូតុងយកនាងមែន និងមានសិទ្ធសម្រាប់ឲ្យនាងជ្រើសរើស គណកម្មការ ណាមួយដើម្បីចូលរួមក្រុមជាមួយ ប៉ុន្ដែរឿងដែលមិននឹកស្មាននោះគឺ Coach ឆន សុវណ្ណរាជ បានចុចប៊ូតុង BLOCKED Coach ណុប បាយ៉ារិទ្ធ ដែលធ្វើឲ្យ គ្រូបង្វឹក បាយ៉ារិទ្ធ អស់សិទ្ធក្នុងការ ឲ្យបេក្ខនារីជ្រើសរើសចូលរួមក្រុមជាមួយ អ្វីដែលកាន់តែពិសេសទៀតនោះគឺ សម្រាប់ប៊ូតុង BLOCKED នេះចុចបានតែ Coach ម្នាក់គត់ និងចុចបានតែម្ដងគត់ក្នុងមួយរដូវកាល ។

បុផ្ផាខេត្តកំពង់ស្ពឺ មួយរូបនេះគឺជាបេក្ខនារីម្នាក់ពិសេសជាងគេ នៅក្នុងកម្មវិធី The voice Cambodia រដូវកាលទី ៣ នេះដែលបានធ្វើឲ្យ គ្រូបង្វឹក ឆន សុវណ្ណរាជ ស្រលាញ់ខ្លាំងពេញសំឡេង និងបានសម្រេចចិត្តចុចប៊ូតុង ដែលមានតែមួយ និងប្រើបានតែម្ដងគត់ នៅក្នុងមួយរដូវកាល ។ ជាមួយគ្នានេះដែរជាការតបស្នង នូវទឹកចិត្តដែល គណកម្មការ ឆន សុវណ្ណរាជ បានលះបង់ចុចប៊ូតុងមួយនេះ ធ្វើឲ្យ កញ្ញា ម៉ាលីស បានសម្រេចចិត្តជ្រើសរើសចូលរួមក្នុងក្រុមជាមួយ Coach សុវណ្ណរាជ ដើម្បីបន្តដំណើរទៅវគ្គបន្ទាប់ៗទៀត ។

អត្ថបទដែលជាប់ទាក់ទង