ហ៊ុន ម៉ាលីស ជាបេក្ខនារីដែលមានការតស៊ូខ្ពស់ និងធ្លាប់បានប្រកួតក្នុងកម្មវិធីល្បីៗទាំងនេះ

សិល្ប៖ មហាជនអ្នកលេងនៅលើបណ្ដាញសង្គម ពិតជាបានដឹងខ្លះៗហើយពីកញ្ញា ហ៊ុន ម៉ាលីស គឺជាបេក្ខនារីតែម្នាក់គត់ដែលទទួលបានប៊ូតុង BLOCKED ពី Coach ឆនសុវណ្ណរាជ នៃកម្មវិធី The Voice Cambodia រដូវកាលថ្មីនេះ ។

កញ្ញា ហ៊ុន ម៉ាលីស គឺជាបេក្ខនារីម្នាក់ដែលមានការតស៊ូ និងតាំងចិត្តខ្ពស់មិនបោះបង់ក្ដីស្រម៉ៃរបស់ខ្លួន នាងធ្លាប់បានប្រកួតនៅក្នុងកម្មវិធីល្បីៗ ២ នេះរួមមានកម្មវិធី Cambodia idol រដូវកាលទី ២ ក្នុងកំឡុងឆ្នាំ ២០១៧ ព្រមទាំងទទួលបាន សន្លឹកមាស ពីគណកម្មការ ណុប បាយ៉ារិទ្ធ ថែមទៀតផង ក្នុងឆ្នាំដដែលនោះ ម៉ាលីស ក៏ដាក់ពាក្យប្រឡងក្នុងកម្មវិធីសំនៀងឯក នៅស្ថានីយ៍ទូរស្សន៍បាយ័នមួយទៀតផងដែរ ។

បើទោះបីជាធ្លាប់បានឆ្លងកាត់ក៍ដូចជា បរាជ័យជាច្រើនក៏ដោយ វាមិនមែនជាឧបសគ្គរបស់ ម៉ាលីស ទេនាងនៅតែបន្តដើរតាមក្ដីស្រម៉ៃរបស់ខ្លួនបន្តទៀត ជាក់ស្ដែងនៅឆ្នាំ ២០២៣ នេះនាងក៏បោះជំហានចូលប្រឡងក្នុងកម្មវិធីមួយទៀតនោះគឺកម្មវិធី The voice Cambodia រដូវកាលទី ៣ ជាមួយគ្នានេះដែរនាងបានជាប់ និងឆ្លងទៅវគ្គបន្តមួយទៀតហើយ ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យគ្រូបង្វឹក ឆន សុវណ្ណរាជ សម្រេចចិត្តចុចប៊ូតុង BLOCKED គ្រូបង្វឹក ណុប បាយ៉ារិទ្ធ នោះដោយសារលោកធ្លាប់បានស្គាល់ពីសមត្ថភាពរបស់ ម៉ាលីស ខ្លះៗហើយកាលពីឆ្នាំ ២០១៧ នៅក្នុងកម្មវិធី Cambodia idol ដែលលោក និង លោក ណុប បាយ៉ារិទ្ធ ធ្វើជាគណកម្មការ ។

 

អត្ថបទដែលជាប់ទាក់ទង