សឿន សុធារ៉ា ជួបព្យុះភ្លៀងឥតឈប់ឈរ ទើបតែបាត់បង់ម្ដាយ ពេលនេះទម្លាយពីស្ថានភាពរបស់ឪពុកកំពុងតែ
សិល្ប៖ មហាជនអ្នកលេងនៅលើបណ្ដាញសង្គម ជាច្រើនពិតជាបានដឹងខ្លះៗហើយ អំពីជីវិតពិតរបស់តារាសម្ដែងអ្នកនាង សឿន សុធារ៉ា ដែលនាងបានជួបព្យុះ ជួបភ្លៀង និងត្រូវហែលឆ្លងឧបសគ្គជាច្រើន ដែលបានចូលមកក្នុងជីវិតរបស់នាង នៅពេលកន្លងមកនេះ ។
ក្រោយភ្លៀងមេឃក៏ស្រឡះ រាល់បញ្ហាដែលបានកើតឡើងលើរូបនាង និងគ្រួសារក៍ត្រូវបានរសាយម្ដងបន្តិចៗ អ្វីដែលកាន់តែពិសេសនោះគឺអ្នកនាង និងកូនស្រី ត្រូវបានខាងផលិតកម្មហៅទៅថតរឿង ជាហេតុធ្វើឲ្យអ្នកនាង បានប្រឡូកកចូលក្នុងវិស័យសិល្បៈម្ដងទៀត ក្រោយស្ងាត់ពីសិល្បៈជាយូរមកហើយ ស្របគ្នានេះក៏មានកម្មវិធីតូចធំផ្សេងៗជាច្រើនទៀត បានអញ្ជើញឲ្យចូលរួមជារឿយៗផងដែរ ។
បញ្ហាជាច្រើនដែលបានចូលមកក្នុងជីវិត របស់តារាសម្ដែងរូបនេះទើបតែរសាយទៅមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះអ្នកនាង សឿន សុធារ៉ា បានទម្លាយអំពីស្ថានភាព ឪពុករបស់ អ្នកនាង គួរឲ្យបារម្ភខ្លាំងនិងពោលពាក្យក្នុងចិត្តថា “សូមពុកអាយុវែង ហើយមានកំលាំងមាំមួន ដើម្បីឲ្យកូនៗបានមើលថែពុកឲ្យបានយូរៗ” ។