ស្ងាត់ៗម្ចាស់បទ “នឹកអូនបានត្រឹមស្រម៉ៃ ”លោក អ៊ួង សូរិយា បានសម្រេចចិត្តធ្វើរឿងមួយនេះ

សិល្ប៖ មហាជនអ្នកដែលធ្លាប់ស្ដាប់បទ “នឹកអូនបានត្រឹមស្រម៉ៃ ” តើនៅចាំម្ចាស់បទបានដែរទេ លោក អ៊ួង សូរិយា គឺជាតារាចម្រៀង Original Song មួយរូបដែលទទួលបានការគាំទ្រជាច្រើនពីមហាជន និងមានប្រជាប្រិយភាពខ្លាំង លោកមិនត្រឹមតែមានសំឡេងពិរោះតែមួយមុខនោះទេ តែ លោក នៅមានទេពកោសល្យផ្នែកនិពន្ធទំនុកច្រៀងថែមទៀតផង ។

ត្បិតថាតារាចម្រៀងរូបនេះ ភាគច្រើនច្រៀងបទ បែបមនោសញ្ចេតនា បង្ហាញពីអារម្មណ៍ខូចចិត្ត ឬសប្បាយចិត្តដែលពាក់ព័ន្ធ និងរឿងស្នេហាក៏ពិតមែន ប៉ុន្ដែក្នុងជីវិតឯនជនរបស់ លោក មិនដែលឃើញបង្ហើបប្រាប់មហាជន ថាខ្លួនមានអ្នកមើលថែបេះដូងនោះទេ ជាហេតុដែលធ្វើឲ្យហ្វេនៗទន្ទឹងរងចាំមើល ថាតើនារីរូបណាដែលអាចចូលមកមើលថែបេះដូងតារាចម្រៀង ស្រស់សង្ហាររូបនេះបាន ។

យ៉ាងណាមិញនៅក្នុងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ នេះស្រាប់លោក អ៊ួង សូរិយា បានធ្វើឲ្យហ្វេនៗរំភើបជាមួយ និងដំណឹងល្អដែលពេលនេះ លោក បានបើកជំហទំនាក់ទំនងជាមួយគូស្នេហ៍ និងបានប្រារព្ធពិធីភ្ជាប់ពាក្យ លក្ខណៈគ្រួសារដោយមានមេបា ចាស់ទុំទាំងសងខាងចូលរួមធ្វើជាសាក្សី ។

អត្ថបទដែលជាប់ទាក់ទង