មាស សុខសោភា ពោលពាក្យបែបនេះទៅកាន់កូនប្រុសពេលទទួលសញ្ញាប័ត្រ

សិល្ប៖ មហាជនអ្នកគាំទ្រតារាចម្រៀងស្រី មាស សុខសោភា ក្រោយពីបែកធ្លាយរឿងរៀបការយ៉ាងស្ងាត់ៗ ជាមួយស្វាមី តារារូបនេះក៏បានបង្ហោះរូបភាពយ៉ាងស្និទ្ធស្នាលជាមួយ និងក្មេងប្រុសវ័យជំទង់ម្នាក់ ព្រមទាំងហៅថាកូនពេញៗ មាត់ទៀតផង ។

លើសពីនោះទៀត ក៏ឧស្សាហ៍ឃើញតារាចម្រៀងសំឡេងផ្អែមរូបនេះ ពេលចេញទៅណាម្ដងៗ គឺតែងតែថតរូបជាមួយស្វាមី និងក្មេងប្រុសម្នាក់នោះយ៉ាងជិតស្និត ដែលមើលទៅហាក់បីដូចជាគ្រួសារ ប៉ាម៉ាក់ និងកូនអញ្ចឹង ហើយ​យ៉ាងណាមិញបើទោះបីជាពួកគេធ្វើសកម្មភាពបែបនេះជារឿយៗក៏ពិតមែន ប៉ុន្តែកន្លងមកតារាចម្រៀងរូបនេះ នៅមិនទាន់បាន​បកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេថា ក្មេងប្រុសវ័យជំទង់នេះត្រូវជាអ្វីឲ្យប្រាកដជាមួយខ្លួនឡើយ។

ស្រាប់តែថ្មីៗនេះវិញអ្នកនាង មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្របានចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីបានឃើញតារាស្រីរូបនេះបានបង្ហោះសារយ៉ាងរំភើបរីករាយ និងអមដោយសារអបអរសាទរទៅដល់កូនប្រុស ដែលបានបញ្ចប់ការសិក្សា និងឡើងទទួលសញ្ញាប័ត្រនៅក្រៅប្រទេស ប្រកបដោយមោទកភាព។

ក្នុងសំណេរនោះអ្នកនាងបានលើកឡើងថា៖

សូមអបអរសាទរកូនប្រុស សូមជូនពរឲ្យកូនជោគជ័យគ្រប់កិច្ចការទាំងការសិក្សា និងកិច្ចការងារផ្សេងៗ ហើយទទួលបាននូវសុខភាពល្អជួបប្រទះតែមនុស្សល្អៗចូលមកក្នុងជីវិតរបស់កូន កូនគឺជាកូនប្រុសដែលស្អាតឆ្លាតពូកែ ហើយប្រកបទៅដោយសីលធម៌ ស្ដាប់ដំបូន្មានមិនដែលធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្ត មានភាពក្លាហាន អាចដោះស្រាយបញ្ហាមួយចំនួនបានដោយខ្លួនឯង ដូចេ្នះសូមឲ្យការខិតខំប្រឹងប្រែងរបស់កូនជោគជ័យក្នុងជីវិត សម្រេចរាល់បំណងប្រាថ្នាទាំងអស់របស់កូនដែលបានប៉ងប្រាថ្នា។

អត្ថបទដែលជាប់ទាក់ទង