ឌី សូនិត្តា កូនមួយហើយតែក្រមុំ ១៨ ឆ្នាំសុំចាញ់

សិល្ប៖ មហាជនអ្នកលេងនៅ លើបណ្ដាញសង្គមពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង ឌី សូនិត្តា គឺម្ចាស់ពានកម្មវិធី I am a singer Cambodia នាពេលកន្លងទៅនេះ ហើយ​ក្រៅពីវិស័យសិល្បៈអ្នកនាង ក៏មានរបរ​ រកស៊ីផ្ទាល់ខ្លួនជាច្រើនមុខ រួមទាំងបើកសំអាងការផងដែរ ដែលមានឈ្មោះថា សំអាងការ ឌី សូនិត្តា។

ត្បិតថា អ្នកនាង មានការងារជាច្រើនដែលត្រូវធ្វើ និងត្រូវមើលថែទាំកូនស្រីបណ្ដូលចិត្តតែម្នាក់ឯងមែន ប៉ុន្តែអ្នកនាង បានដើរតួជាម្ដាយផង ជាឪពុកផង បានយ៉ាងល្អ និងផ្ដល់សេចក្ដីសុខ ផ្ដល់ស្នាមញញឹឲ្យកូនស្រីយ៉ាងកក់ក្ដៅបំផុត។

ងាកមកមើលអ្នកម្ដាយជំនាន់ថ្មីរូបនេះវិញ បើទោះបីជារវល់ការងារខ្លាំង និងថែទាំកូនក៏ពិតមែន ប៉ុន្តែសម្រស់វិញ គឺនៅតែស្អាតញាក់តែម្ដង និងក្រមុំ ១៨ ឆ្នាំ សុំចាញ់ហើយ។

អត្ថបទដែលជាប់ទាក់ទង