ទូច ស្រីល័ក្ខ បាត់មុខពីសិល្បមួយរយៈ ព្រោះជាប់រវល់មើលថែកូនប្រុសបណ្ដូលចិត្តមួយនេះ

សិល្ប៖ អ្នកគាំទ្រ និងមហាជន​ចូលចិត្តស្ដាប់ចម្រៀងច្បាស់ជាធ្លាប់បានស្គាល់ហើយម្ចាស់បទ “សុភមង្គលមិនឋិតនៅលើលុយមួយមុខ ” គឺអ្នកនាង ទូច ស្រីល័ក្ខ ដែលជានារីម្នាក់មានរូបរាងស្រស់ ស្អាត ឆ្លាតពូកែ ក្រៅពីច្រៀងបានយ៉ាងពិរោះហើយនោះ អ្នកនាង ក៏នៅមានទេពកោសល្យសម្ដែងបានយ៉ាងល្អថែមទៀតផង។

ក្រលេកមកមើល​ជីវិតឯកជនរបស់អ្នកនាងវិញ ក្រោយពីលែងលះជាមួយស្វាមីហើយ នៅមិនទាន់ឃើញអ្នកនាងបង្ហាញមុខ ឬ​បើកភ្លើងខៀវទទួលបរុសរូបណា មកធ្វើជាប៉ាថ្មីរបស់កូនប្រុសនៅឡើយនោះទេ។

យ៉ាងណាមិញ​ ថ្មីៗនេះ​បានឃើញតារាចម្រៀងសំឡេងស្រួយស្រទន់ផ្អែម កម្សត់លួងលោម អមដោយមនោសញ្ចេតនាយ៉ាងពីរោះរណ្តំ ខាងលើ បានបង្ហោះរូបភាពជាមួយកូនប្រុសសំណព្វចិត្តប៉ុន្មានប៉ុស្តិ៍ និងភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យថា៖

ខ្ញុំមានសេចក្តីសុខខ្លាំងបំផុតជាមួយកូនប្រុសរបស់ខ្ញុំ ពីរនាក់ម្តាយកូនយើងនៅតែផ្តល់កំលាំងចិត្តឲ្យគ្នាដោយមានតែពាក្យថា ពួកយើងអាចធ្វើបាន ទោះតិចឬច្រើនពួកយើងពីរនាក់ម្តាយកូននៅតែមានក្តីសង្ឃឹម ម៉ាក់ផ្តល់ភាពកក់ក្តៅឲ្យកូនប្រុសម៉ាក់ជានិច្ច។

អត្ថបទដែលជាប់ទាក់ទង