ស្រណោះណាស់ ! អតីតតារាសម្ដែង លោក សឿន វីតា ស្ទើរតែកើតជម្ងឺមួយនេះ

សិល្ប៖ លោក សឿន វីតា គឺជាអតីតតារាសម្ដែងមួយរូប ដែលធ្លាប់មានប្រជាប្រិយភាពនិងទទួលបានការគាំទ្រពីមហាជន បន្ទាប់ពី លោក បានស្ងាត់ពីសិល្បៈ លោកក៏បានក្ដោបឱកាសធ្វើជាអ្នកលក់ អនឡាញ ជាមួយនិងភវិយា ។

ត្បិតថា លោក រស់នៅជុំគ្រួសារ ប្រពន្ធ កូន ដែលមើលទៅហាក់បីដូចជាមានសុភមង្គលនិងសេចក្ដីសុខ ប៉ុន្តែនៅពីក្រោយជីវិតពិតរបស់ លោក គឺមិនស្រស់ស្អាតបែបនោះទេ ជារឿយៗតែងតែឃើញ លោក បង្ហោះសារយ៉ាងក្រៀមក្រំ និងប្រាប់ពីអាការៈគេងមិនលក់ ព្រោះតែត្រូវគិតរាល់យប់ថ្ងៃ វិធីប្រឹងរកលុយដើម្បីសងបំណុលគេ ជាង ១០ ម៉ីនដុល្លារ ហើយ លោក ប្រហែលជាអាចនឹងត្រូវឈានទៅដល់ដំណាក់កាលប្រើថ្នាំរំងា-ប់ អារម្មណ៍ទៀតផង ក្នុងការជួយសម្រួលដល់សម្ពាធផ្លូវចិត្តរបស់ លោក ដែលកំពុងកើតមាន ។

កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះក៏បានឃើញ លោក សឿន វីតា បានបង្ហោះរូបពីរសន្លឹកជាមួយភរិយា និងបានភ្ជាប់ជាមួយសាររៀបរាប់យ៉ាងសោកសៅថា “ប្រពន្ធខ្ញុំចាប់ផ្តើមខ្លាចខ្ញុំហើយ កន្ត្រៃ កំបិត ពូថៅ សាំមូរ៉ៃ គាត់យកលាក់ទុកអស់ហើយ សូម្បីតែដេកគឺមិនហ៊ានដេកក្បែរខ្ញុំដែរយប់ឡើងបើខ្ញុំមិនដេកក៏គាត់មិនដេកគាត់ចាំមើលសកម្មភាពខ្ញុំរហូតទាល់តែខ្ញុំដេកទើបគាត់ដេក។ ខ្ញុំសួរថាអូនគិតអី ចម្លើយគាត់គឺខ្លាចបងឯងគិតខ្លីសម្លាប់កូននិងប្រពន្ធឮសម្តីគាត់ហើយស្រណោះណាស់ ។ ប្រហែលខ្ញុំមិនអាចរស់នៅក្បែរគាត់ទៀតទេ បើគាត់ភ័យខ្លាចបែបនេះ ”។

អត្ថបទដែលជាប់ទាក់ទង