អុញនោះវីវរហើយ! ក្រសួងឲ្យលោក ឯម រៀម លុបរូបភាពនេះចេញពីបណ្ដាញសង្គមជាបន្ទាន់
សិល្ប៖ នៅថ្ងៃទៅ ០៨ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បបានប្រាប់ លោក ឯម រៀម លុបនូវរូបភាពមិនសមរម្យលក្ខណៈបែប អាក្រាតកាយ ស្រើបស្រាល នៅលើបណ្ដាញសង្គមចេញជាបន្ទាន់ ដោយការបង្ហោះនេះធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ យ៉ាងធ្ងន់ធ្ងូរ។
យ៉ាងណាមិញ ក្រោយពីទទួលបានសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឯម រៀម ក៏បានលុបរូបភាពនោះ និងបានសូមទោស ចំពោះកំហុសឆ្គង និងក៏បានលើកឡើងថា៖
សូមគោរព និងទទួលបានហើយ ខ្ញុំបាទ EM RIEM បានលុបចោលហើយ។ តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe សូមទោសចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឲ្យប៉ះបាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។