តារា Tiktok យី ស្រីនិច យកកាបូកម៉ាក Dior ច្នៃចេញជាសម្លៀកបំពាក់មួយឈុតយ៉ាងស្រស់ស្អាត (មានវីដេអូ)
សិល្ប៖ កញ្ញា យី ស្រីនិច គឺជាតារា Tiktok រូបដែលមានប្រជាប្រិយភាព និងមានមហាជនជាច្រើនបានស្គាល់នាង តាមរយៈការលេង Tiktok សម្ដែងរឿងឬ ស្គាល់តាមរយៈនាងធ្វើវីដេអូផុសនៅលើ Facebook ផ្ទាល់ខ្លួន ហើយយុវតីម្នាក់នេះតែងតែមានគំនិត និងបង្កើត មាតិកា ថ្មីៗភ្លែកៗ គួឲ្យចាប់អារម្មណ៍ជាច្រើន ។
យ៉ាងណាមិញនាងក៏ធ្លាប់បាន យកកាបូបម៉ាក LV ទៅច្នៃចេញជាម៉ូដសម្លៀកបំពាក់ម្ដងរួមមកហើយ ខណៈពេលដែលនាងបានផុសវីដេអូនោះចេញទៅ ក៏មានហ្វេនៗជាច្រើនបានសរសើរនាង មិនដាច់ពីមាត់ថា ពិតជាមានទេពកោសល្យ និងពូកែច្នៃប្រឌិតមែន ។
ជាមួយគ្នានេះដែរកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ បានឃើញតារា Tiktok រូបនេះយកកាបូបម៉ាក Dior មកច្នៃម៉ូដសម្លៀកបំពាក់ជាថ្មីម្ដងទៀត ត្បិតថានាងធ្លាប់បានធ្វើ មាតិកា ប្រភេទនេះម្ដងរួចមកហើយមែន ប៉ុន្តែនាងនៅទទួលបាន ការគាំទ្រ និងពាក្យសរសើរជាពីហ្វេនៗដដែល ក្នុងនោះក៏មានហ្វេនម្នាក់បាន Comment ថា “កូនហ្នឹងស្អាតហើយ ឆ្លាតទៀត”។
ទស្សនាវីដេអូ