កែវ វាសនា ធ្វើមួយក្បាច់នេះ អ៊ី វ៉ា ភ្ញាក់រត់ពេញឆាក (មានវីដេអូ)

សិល្ប៖ កាលពីយប់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា អ៊ី វ៉ា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី The wall song Cambodia នៅស្ថានីយ៍ប៉ុស្តិ៍ PNN ដោយ កញ្ញា ត្រូវច្រៀង ហើយទស្សទាយដៃគួរម្ខាងទៀតដែលច្រៀងនៅក្រោយជញ្ជាំង ។

ខណៈពេលដែលចម្រៀងនោះ លោក កែវ វាសនាដែលជាអ្នកនៅខាងក្រោយជញ្ជាំងនោះ ក៏បានច្រៀងត្បៀតសំឡេងធ្វើឲ្យដូចជាសំឡេងមនុស្សស្រី ក៏ប៉ុន្តែ អ៊ី វ៉ា នៅតែដឹងថាជា លោក កែវ វាសនា ដដែល ជាមួយគ្នានោះដែរបន្ទាប់ពីជញ្ជាំងបានបើក ស្រាប់តែលោក កែវ វាសនា បានរត់ទៅពួននៅជ្រុងម្ខាងនៃឆាកដោយ កញ្ញា អ៊ី វ៉ា មិនបានឃើញនោះទេ ។

បន្ទាប់ពី នាង បន្តច្រៀងទៅមុខទៀតភ្លេចខ្លួននោះ លោក កែវ វាសនា បានដើរល្មបៗ រួចអង្គុយនៅក្រោយខ្នងរបស់ អ៊ី វ៉ា ពេលដែល នាង ងាកទៅឃើញ លោក នៅអង្គុយពីក្រោយបែបនេះ អ៊ី វ៉ា ភ្ញាក់រត់ផ្អើលពេញលើឆាក ។​​

ទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង