ខាត់ វ៉ៃហាំង លេងមួយក្បាលនេះធ្វើឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Paing Takhonអៀនមុខឡើងក្រហម (មានវីដេអូ)

សិល្ប៖ មហាជនពិតជាបានដឹងរួចមកហើយ ថាកម្លោះសង្ហារមកពីប្រទេសមីយ៉ាន់ម៉ា លោក Paing Takhon បានមកសម្ដែងនៅប្រទេសកម្ពុជាក្នុងរឿង “ប្រុសលក់ខ្លួន” យ៉ាងណាមិញ តែងតែឃើញ លោក និង កញ្ញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រលែងលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាល ធ្វើឲ្យហ្វេនៗរំជួលចិត្តរាល់ពេលឃើញ idol ទាំងពីរផ្អែមល្ហែមជាមួយគ្នាម្ដងៗ ។

កាលពីរសៀលថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ នេះ លោក ខាត់ វ៉ៃ ហាំង បានបង្ហោះវីដេអូមួយចេញពីគណនី Facebook របស់លោក ដោយក្នុងវីដេអូបានថត ខណៈពេលដែល Paing Takhon និង ពេជ្រ វត្តីសារ៉ាឌ្ឍី កំពុងតែថតរូបជាមួយយ៉ាងជិតស្និត និងដាក់មុខជិតគ្នា ស្រាប់ លោក វៃហាំង ឆ្លៀតឱកាសរុញក្បាលនាក់ទាំងពីរ ឲ្យចូលកាន់ជិតហើយបានថើបគ្នា ធ្វើឲ្យគេទាំងពីរអៀនមុខឡើងក្រហម និងអ្នកផ្សេងៗទៀតនៅទីនោះសើចហូរគ្រប់គ្នា ។

បន្ទាប់ពីផុសវីដេអូហើយ ក៏មានហ្វេនៗបានចូលទៅ Comment ថា “អៀនជំនួស Idol ខ្លាំងណាស់ មើលហើយអង្គុយញញឹមម្នាក់ឯង ”។

ទស្សនាវីដែអូ

អត្ថបទដែលជាប់ទាក់ទង