ម្ចាស់បទកំពុងល្បីមកប្រលង The Voice រដូវកាលនេះ អត់មាន Coach ណាម្នាក់ស្គាល់សោះ ពេលប្រាប់បានភ្ញាក់ផ្អើលខ្លាំង !

សិល្ប៖ កាលពីយប់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ នេះកម្មវិធី The voice Cambodia រដូវកាលទី៣ បានឈានមកដល់សបា្តហ៍ទី ២ ហើយនៅក្នុងវគ្គ Blind Auditions ។

ជាមួយគ្នានេះដែរ បេក្ខជន សាល បាទី បានកាន់ម៉ៃក្រហ្វូនច្រៀងយ៉ាងពិរោះ ហើយក៏មាន Coach ពីររូបបានចុចប៊ូតុងបង្វែរកៅអីទៅរកគេ គឺគ្រូបង្វឹក ឆន សុវណ្ណារាជ និង គ្រូបង្វឹក ពេជ្រ សោភា ចំពោះ សាល បាទី គឺជាបេក្ខជនមួយរូប ដែលមានអាជីពជាអ្នកចម្រៀងរយៈពេល ១៣ ឆ្នាំ មកហើយ ជាហេតុធ្វើឲ្យ Coach ទាំងពីរបានប្រជែងពាក្យសម្ដីគ្នា និងទាក់ទាញចំណាប់អារម្មណ៍ ដើម្បីឲ្យ បេក្ខជន ជ្រើសរើសខ្លួនធ្វើជាគ្រូបង្វឹក ។

អ្វីដែលកាន់តែពិសេស និងធ្វើឲ្យ Coach ទាំងបួននិយាយថា Wow ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះមកពី បេក្ខជន សាល បាទី គឺជាម្ចាស់បទ “ រស់ក្នុងសម្ពាធឯកា ” ហើយ លោក ក៏បាន លើកយកបទនេះមកច្រៀងក្នុងការប្រកួតផងដែរ ។

អត្ថបទដែលជាប់ទាក់ទង