កម្មវិធីនេះមិនមែនចេះតែជាប់ទេ បេក្ខជនច្រៀងដូចម្ចាស់ដើមពេក ក៏គណកម្មការអត់ចុចបូតុងឲ្យទៅបន្តដែរ…! (មានវីដេអូ)​

សិល្ប៖ កាលពីយប់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ នេះកម្មវិធី The voice Cambodia រដូវកាលទី៣ បានឈានមកដល់សបា្តហ៍ទី ២ ហើយនៅក្នុងវគ្គ Blind Auditions និងមានបេក្ខជនខ្លះបានឈានទៅវគ្គបន្ត រីឯបេក្ខជនខ្លះទៀតក៏បានជាប់ត្រឹមតែវគ្គនេះ។

ងាកមកមើល បេក្ខជន វ៉ា សុរ៉ាវ័ន្ត វិញគ្រាន់តែចាប់ផ្ដើមច្រៀងភ្លាម ធ្វើឲ្យគ្រូបង្វឹកទាំងបួន បានធ្វើមុខឆ្ងល់ និងផ្ទៀងត្រចៀកស្ដាប់យ៉ាងផ្ចឹតផ្ចង់ ព្រោះសំឡេងរបស់ បេក្ខជនរូបនេះ គឺស្រដៀងទៅនឹងតារាចម្រៀងសំឡេងស្អក លោក E no ខ្លាំងពេក បន្ទាប់ពី លោក បានបកស្រាយចម្រៀងចប់ហើយនោះ មិនមាន Coach ណាមួយចុចប៊ូតុងបង្វែរកៅអីទៅរក លោក ទោះទេ ។

ហើយអ្វីដែលកាន់តែធ្វើឲ្យ គ្រូបង្វឹកទាំងបួនភ្ញាក់ផ្អើលថែមទៀតនោះគឺ ទាំងសំឡេង និងរូបសម្រស់ ក៏ដូចជាការរៀបចំខ្លួន របស់លោក ឃើញថាពិតជាដូច លោក E no អញ្ចឹង។

អត្ថបទដែលជាប់ទាក់ទង