មកស្គាល់អតីតកូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធ ២ រូប ដែលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំង

សិល្ប៖ ទី១ ៖ កញ្ញា ចំរើន សុភ័ក្រ្ត ជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី The voice នៅរដូវកាលទី ១ ហើយសំឡេងដ៏ពិរោះរបស់នាងបានទាក់ទាញចិត្តឲ្យ គ្រូបង្វឹក ២ នាក់ ចុចប៊ូតុងបង្វែរកៅអីទៅរកនាង គឺគ្រូបង្វឹក ណុប បាយ៉ារិទ្ធ និង គ្រូបង្វឹក ឆន សុវណ្ណារាជ បន្ទាប់ពីធ្វើការសម្រេចចិត្តហើយ នាង ក៏បានជ្រើសយក Coach ណុប បាយ៉ារិទ្ធ ដើម្បីចូលរួមក្រុមជាមួយ ។

ទី២ ៖ កញ្ញា ឈីន រតនៈ ជាអតីតបេក្ខជនប្រឡងនៅរដូវកាលទី ២ សំឡេងដ៏ពិរោះស្រួយ របស់ នាង បានទាក់ទាញចិត្ត គ្រូបង្វឹកដល់ទៅបួននាក់ឲ្យចុចប៊ូតុងបង្វែរកៅអីមករកនាង ក្រោយពីធ្វើការសម្រេចចិត្តហើយ រតនៈ ក៏បានជ្រើសយក Coach ណុប បាយ៉ារិទ្ធ ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះទាំង ចំរើន សុភ័ក្រ្ត និង ឈីន រតនៈ ម្នាក់ៗកំពុងតែមានប្រជាប្រិយភាព និងសន្ទុះគាំទ្រយ៉ាងច្រើនពីមហាជន ។

គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ លោក ណុប បាយ៉ារិទ្ធ បានក្ដោបឱកាសធ្វើជាគណកម្មការ ក្នុងកម្មវិធី The voice Cambodia ចំនួន ៣ រដូវកាលហើយ ។

អត្ថបទដែលជាប់ទាក់ទង