កំពុងផ្ទុះការចាប់អារម្មណ៍លើនារីម្នាក់ច្រៀងបទ “ បុស្បាផ្កាបង” ធ្វើឲ្យមហាជនលាន់មាត់បែបនេះ (មានវីដេអូ)

សិល្ប៖ ថ្មីៗនេះកំពុងតែផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម Tiktok ដោយនារីម្នាក់បានលើកយកបទ “ បុស្បាផ្កាបង” របស់ម្ចាស់ដើម អ្នកនាង មាស សុខសោភា មកច្រៀងលេងកម្សាន្តជុំគ្រួសារ យ៉ាងពិរោះ ធ្វើឲ្យអ្នកស្ដាប់អន្លង់អន្លោចទៅតាមបទចម្រៀង ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គម Tiktok ម្នាក់ដែលមានឈ្មោះ Sren Sreylux បាន Comment ថា” ច្រៀងបានពិរោះណាស់ ស្ដាប់ដំបូងស្មានតែ អ្នកនាង មាស សុខសោភា ” ហើយអ្នកលេងបណ្ដាញសង្គមម្នាក់ទៀត ដែលមានគណនី Tiktok ឈ្មោះ Jeon Songsoo ក៏បាន Comment សរសើរថា” អ្នកច្រៀងបទហ្នឹងរបស់ បង ភា កម្រមានអ្នកច្រៀងផ្អែមពិរោះ និងមានទឹកដមអន្លង់អន្លោច ចឹងណាស់ ប៉ុន្តែបងស្រីវិញគឺមានមួយកំប្លេរតែម្ដង ” ។

គួរបញ្ជាក់ផងដែរថា វីដែអូនេះបានផុសចេញពីម្ចាស់គណនី Tiktok មួយដែលមានឈ្មោះ Sothea Eang-អ៊ាង សុធា។

ទស្សានវីដេអូ

អត្ថបទដែលជាប់ទាក់ទង